**គ្រឿងផ្សំ**
– ម្សៅដំណើប
– ម្សៅខ្សាយ
– ខ្ទិះដូង
– ស្ករស ឬ ស្ករត្នោត
- ស្លឹកតយ កិនយកតែទឹក
– អំបិល ១ចុងស្លាព្រាកាហ្វេ
– ប្រេងឆា
**វិធីធ្វើ**
១- យកម្សៅ ខ្សាយ នឹង ម្សៅដំណើប លាយជា១ខ្ទិះដូងដើម ស្ករសឬសនករត្នោត ច្របល់ ហើយច្របាច់ញី ចុះឡើងៗ ៤០នាទី ទៅ ១ម៉ោង
២- បន្ទាប់មកយក លាយខ្ទិះចុង នឹងទឹកស្លឹកតយ លាយអោយរាង ខាប់ៗល្មម (កុំរាវពេក កុំខាប់ពេក ) អំបិល១ចុងស្លាព្រាកាហ្វេ កូរអោយសព្វ រួចក្របទុក 20 ទៅ 40 នាទី
**វិធីចៀន**
១- ដាក់ខ្ទះ ដាំប្រេងឆា អោយក្តៅល្មម ( បើប្រើភ្លើងតិចពេក ពេលចៀន នំហ្នឹង បឺតប្រេងឆាច្រើន )
២- ដួសម្សៅចាក់ចូលកូនកែវ ចាក់ចូលក្នុងខ្ទះប្រេងក្តៅ ពេលនំ ឡើងប្រែពណ៍ ហើយប្រែ១ខាងទៀត ពេលឆ្អិន ឆ្កិះចេញដាកលើ់ប្រដាប់ចម្រុះ អោយស្រោះប្រេងឆាជាការស្រេច ។
** បញ្ជាក់ បើសិននំពេលចៀននំ រាង រឹង យើងបន្ថែមម្សៅដំណើបលាយទៀត
ប្រភពពីៈ Sok Samnang