**គ្រឿងផ្សំ**
ផ្លែម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង បង្ការក្រៀម ស្ករស ទឹកត្រី ជីរនាងវង សណ្តែកដីលីង ។
**វិធីធ្វើ**
១-ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។ ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ។
២-ម្ទេសខ្មាំងហាន់ល្អិតៗ ។ ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។
ប្រភពៈ Sok Samnang