ការហាត់ប្រាណជាទៀងទាត់ ៣០នាទី យ៉ាងហោចណាស់ ៥ថ្ងៃ ក្នុងមួយសប្តាហ៍ អាចជួយបង្កើនភាពស៊ាំនឹងមេរោគរបស់អ្នកបាន។ ការហាត់ប្រាណជួយបង្កើនកោសិកាឈាមស ធ្វើឲ្យចរន្តឈាមរត់បានល្អ ប្រឆាំងនឹងការលើសទម្ងន់ និងបាក់តេរីដែលបង្ហូរចេញពីសួត និងផ្លូវដង្ហើម។
– ដើរ រត់ឬរត់ត្រឹកៗរយៈពេលពី ២០ ទៅ ៣០នាទី ជារៀងរាល់ថ្ងៃ។
– រីករាយនឹងការជិះកង់ និងហែលទឹក ២ ឬ ៣ដង ក្នុងមួយសប្តាហ៍។
– ទៅកន្លែងហាត់ប្រាណជារៀងរាល់ថ្ងៃ។
– លេងកីឡាវាយកូនគោល កីឡាវាយសី បាល់ទាត់ឬបាល់បោះឲ្យបានទៀងទាត់។
ចំណាំ: ទោះបីជាការហាត់ប្រាណល្អសម្រាប់អ្នកក៏ដោយ តែត្រូវប្រុងប្រយ័ត្នកុំហាត់ច្រើនហួសពេក។ លើសពីនេះទៀតនៅពេលដែលអ្នកឈឺ សូមជៀសវាងការហាត់ប្រាណប្រើកម្លាំងខ្លាំង ដែលអាចពន្យារពេលដល់ការត្រឡប់មកសភាពដើមវិញ។
– អ្នកអាចធ្វើឲ្យប្រាកដថាភាពស៊ាំមានភាពល្អប្រសើរជាងមុន ដោយរាប់បញ្ចូលនូវការទទួលទានផ្លែឈើ និងបន្លែចម្រុះពណ៌ជាច្រើនចំពោះមុខម្ហូបរបស់អ្នក។
– អនុវត្តនូវរបបអាហារដែលមានសមភាពល្អជាមួយនឹងបរិមាណដែលគ្រប់គ្រាន់នៃវីតាមីន A និង C ជាតិស័ង្កសី សេលេញ៉ូម និងជាតិដែក។
– ទទូលទានទឹក ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ។
– ការគេងឲ្យបានគ្រប់គ្រាន់ ជួយឲ្យរាងកាយរបស់អ្នកជាសះស្បើយឡើងវិញ។
– ជៀសវាងភាពតានតឹងដែលភាពតានតឹងច្រើនពេកធ្វើឲ្យបំបាត់ចោលដល់មុខងារដែលមានភាពស៊ាំ។
– ឈប់ជក់បារី និងចៀសវាងផ្សែងបារី។
– ត្រូវបន្ថយការទទួលទានជាតិអាល់កុលតិចជាងមុន ដោយសារវាធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបង្កើនភាពដែលងាយធ្វើឲ្យឈឺចាប់ដល់ជំងឺ។
– លាងសំអាតដៃរបស់អ្នក បន្ទាប់ពីប្រើបង្គន់ និងមុនពេលបរិភោគ ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺបង្កដោយមេរោគ។
– អនុវត្តការថែរក្សាអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ។
– នៅឲ្យឆ្ងាយពីអ្នកដែលមានជំងឺផ្តាសាយឬជំងឺឆ្លងផ្សេងទៀត។
– ជៀសវាងជាតិពុលដែលអាចបង្កគ្រោះថ្នាក់ ព្រោះវាអាចធ្វើឲ្យមុខងារដែលមានភាពស៊ាំចុះខ្សោយ និងបង្កឲ្យមានភាពតានតឹងដែលបំផ្លាញដល់កោសិកា។
– ពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីការចាក់ថ្នាំបង្ការមេរោគ។
អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)