មុខមាត់របស់លោកយាយម្នាក់នេះត្រូវបានបំផ្លិចបំផ្លាញដោយដុំសាច់ដ៏ធំ ដែលបណ្តាលឱ្យផ្នែកខាងមុខនៃឆ្អឹងលលាដ៍ក្បាលរបស់គាត់បែកខ្ទេចខ្ទីគ្មានសល់ បន្ទាប់ពីគ្រូពេទ្យច្រឡំស្មានតែជាជំងឺរលាកច្រមុះធម្មតា។
លោកយាយ Editha Dadores អាយុ ៧១ ឆ្នាំ បានចាប់ផ្តើមឈឺចាប់នៅច្រមុះរបស់គាត់កាលពី ៤ ឆ្នាំមុន ហើយបានទៅជួបគ្រូពេទ្យនៅជិតផ្ទះរបស់គាត់ នៅកោះ Puerto Princesa ដែលជាកោះដាច់ស្រយាលមួយនៅក្នុងប្រទេសហ្វីលីពីន។
លោកយាយ ដែលមានកូន ៦ នាក់និងចៅ ១៦ នាក់រូបនេះ បានទទួលថ្នាំលេប ប៉ុន្តែបន្ទាប់ពីធ្វើដំណើរជាច្រើនជើងទៅរកគ្រូពេទ្យសុំថ្នាំផឹក រោគសញ្ញារបស់គាត់បានចាប់ផ្តើមលេចឡើងខ្លាំងតែម្តង។
លោកយាយបានឆ្លងកាត់ការវះកាត់ក្នុងឆ្នាំ ២០១៥ ប៉ុន្តែបើទោះបីជាបានលេបគ្រាប់ថ្នាំគ្រាប់ផ្សេងទៀតក្តី ក៏ដុំសាច់នៅតែរីកហើយបង្កឱ្យឆ្អឹងលលាដ៍ក្បាលផ្នែកខាងមុខរបស់លោកយាយបែកខ្ទេចតែម្តង។
បច្ចុប្បន្ន លោកយាយរូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Papilloma ដែលគេស្គាល់ដែរថា “ដុំសាច់ច្រមុះ”។
ក្រុមវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា ត្រូវកសាងផ្ទៃមុខឡើងវិញ ប៉ុន្តែព្រមានថា ការវះកាត់គឺមានគ្រោះថ្នាក់ខ្លាំងណាស់៕