(មានវិឌេអូ)ដើម្បីលួចលុយពីធនាគារជាតិ ចោរមួយក្រុមសុខចិត្តចំណាយលុយបើកហាងក្បែរនោះដើម្បី…

929

ចោរមួយក្រុមនៅទីក្រុងមុំបៃ ក្នុងប្រទេសឥណ្ឌា បានលួចលុយពីធនាគាររដ្ឋមួយកន្លែង បន្ទាប់ពីពួកចោរបានជីកផ្លូវរូងក្រោមដីប្រវែង៨ម៉ែត្របានសម្រេច ដោយប្រើពេលជីកអស់ជាង ៤ ខែ។

police-generic_650x400_71490246814

ប៉ូលិសបានប្រាប់សារព័ត៌មាន BBC ថា សាច់ប្រាក់ និងគ្រឿងអលង្ការ ត្រូវបានចោរលួចយកទៅអស់រលីង ប៉ុន្តែតម្លៃគិតជាលុយសរុបប៉ុន្មាននោះ គេនៅមិនទាន់កំណត់បាននៅឡើយទេ។

98745222_anushreefadnavis-1

ក្រុមអាជ្ញាធរជឿថា ក្រុមចោរនេះបានជួលអគារមួយនៅក្បែរធនាគារ Baroda ដើម្បីជីករូងក្រោមដីមកធនាគាររដ្ឋមួយនេះ។
ប៉ូលិសនិយាយថា ពួកចោរបានបើកហាងលក់គ្រឿងទេសមួយនៅជិតធនាគារដើ​ម្បីបិទបាំងការធ្វើសកម្មភាពរបស់ពួកគេ។

98745077_tunnel3

ក្រុមចោរដែលគេសង្ស័យនេះបានបាត់ខ្លួនចាប់តាំងពីបានធ្វើសកម្មភាពលួចប្លន់ធនាគារនេះកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។ គេមិនច្បាស់ទេថាតើមានមនុស្សចំនួនប៉ុន្មាននាក់បានជីករូងក្រោមដី អស់ជាច្រើនខែមកនេះ ដោយគ្មានការសង្ស័យសោះ។ ក្រុមចោរនេះមិនទាន់មានអ្នកដឹងអត្តសញ្ញាណនៅឡើយទេ៕

ប្រភព៖ប្រទេសឥណ្ឌា

98743764_anushreefadnavis-2

SHARE