សំណង់ស្ពាននិងផ្លូវរូងក្រោមដីវែងបំផុតលើពិភពលោក គឺស្ពានហុងកុង-ជូហៃ-ម៉ាកាវ (Hong Kong-Zhuhai-Macao Bridge) “បានសង់រួចរាល់ ៩៥ ភាគរយហើយ”។ នេះបើយោងតាមប្រធានវិស្វករនៃគម្រោងសង់ស្ពាននិងផ្លូវរូងក្រោមដីនេះ។
លោក Lin Ming ដែលជាអ្នកគ្រប់គ្រងទូទៅរបស់គម្រោងដែរនោះ បានពិភាក្សាអំពីស្ថានភាពស្ពាននៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនជាមួយវេបសាយ China Daily នៅការដ្ឋានសាងសង់ស្ពាននៅក្នុងទីក្រុងជូហៃ ខេត្តក្វាងទុង។
ចាប់អារម្មណ៍ក្នុងការអញ្ជើញក្រុមរបស់លោកលីនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នានេះ។
លោក Lin Ming បាននិយាយថា បន្ទាប់ពីការស្ថាបនាស្ពាននេះ ប្រទេសចិនត្រូវបានគេទទួលស្គាល់ថាជាប្រទេសនាំមុខគេមួយក្នុងចំណោមប្រទេសនាំមុខគេជាច្រើនក្នុងវិស័យបច្ចេកវិជ្ជាផ្លូវរូងក្រោមដីនៅក្រោមសមុទ្រ។
ស្ពាននេះលាតសន្ធឹងប្រវែង ៥៥ គីឡូម៉ែត្រ គឺវែងជាង ២០ ដងនៃស្ពាន Golden Gate Bridge នៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយវានឹងកាត់បន្ថយការធ្វើដំណើរ ៤ ម៉ោងពីហុងកុងទៅជូហៃ មកនៅត្រឹមកន្លះម៉ោងប៉ុណ្ណោះ។
ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ ២០០៩។ ស្ពាននេះត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីរង្វាស់ ៨ រិច្ឆទ័រ ព្យុះទីហ្វុងល្បឿនពី ១៨៤ ទៅ ២០២ គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ការបុកទង្គិចពីសំណាក់នាវាដឹកទំនិញទម្ងន់ ៣០០.០០០ តោន៕
ប្រភព:ចិន