មហាសំណង់សណ្ឋាគារដែលសង់ចេញពីមាត់ជ្រោះដ៏ជ្រៅ ដែលបានប្រើពេលជិត10ឆ្នាំនិងកម្មករជិត5000នាក់ ពេលនេះ…

676

​ការងារ​សាងសង់​បានចាប់ផ្តើម​ដំណើរការ​ចាប់តាំងពី​ឆ្នាំ ២០០៦​។ ហើយ​ទីបំផុត វា​ហាក់បីដូចជា សណ្ឋាគារ InterContinental Shimao នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន កំពុងតែ​ឆ្ពោះទៅរក​ដំណាក់កាល​សំខាន់​ជា​លើកដំបូង​នៃ​ការបញ្ចប់​ការសាងសង់​។ នេះ​បើ​យោងតាម​វីដេអូ​មួយ​។​

9-22

 

​ថត​ដោយ​ក្រុម​មួយ​ឈ្មោះថា Asia’s Pear Video ទស្សនីយភាព​ថ្មីៗ​បំផុត​នេះ បានបង្ហាញ​ផ្នែក​ខាងក្រៅ​នៃ​សំណង់​សណ្ឋាគារ ដែល​សល់​ត្រឹម ៦ ខែ​ទៀត​ប៉ុណ្ណោះ​នឹង​សាងសង់​រួច​ជា​ស្ថាពរ​នូវ​រមណីយដ្ឋាន​តម្លៃ ៤៥៧ លាន​ដុល្លារ​នេះ នៅ​ខែឧសភា​ឆ្នាំ ២០១៨​។​

8-251-93

​បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​សំណាក់​ក្រុមកម្មករ​សំណង់​ចំនួន ៥.០០០ នាក់ គម្រោង​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​គេ​មើលឃើញថា ចាប់ផ្តើម​លេច​រូបរាង​ស្រដៀង​ទៅនឹង​ប្លង់​គូរ​ដោយ​វិចិត្រករ​ដើម​នៃ​អាគារ​នេះហើយ ដែល​បានដាក់​បង្ហាញ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៦​។​

7-33

​ពីមុន​ត្រូវបាន​គ្របដណ្តប់​ទាំងស្រុង​ដោយ​សំណាញ់​សុវត្ថិភាព​ពណ៌​បៃតង​និង​ជើង​រន្ទារ​ជាច្រើន​នោះ ឥឡូវ​ទាំងអស់នេះ​ចាប់ផ្តើម​ដកចេញ​បន្តិច​ម្តងៗ រំលេច​ចេញ​នូវ​វ៉េ​រ៉ង់​ដា ដែល​អាច​មើលឃើញ​ដល់​បឹង​សិប្បនិម្មិត​មួយ​នៅខាងមុខ​។​

6-33

​វីដេអូ​ថត​ដោយ​ដ្រូ​ន ដែល​បានចេញ​ផ្សាយ​ថ្មីៗ​នេះ បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​គួរឱ្យកត់សម្គាល់​សម្រាប់​សំណង់​ស៊ី​វិ​ល័យ​នេះ ដែល​ដំបូង​ឡើយ​អ្នករៀបចំ​ផែនការ​រំពឹងទុក​ថា​នឹង​បានបញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០១៤​។ ឥឡូវ​របាយការណ៍រ​បស់ Pear Video បាន​រាយការណ៍​ថា អគារ​នេះ​នឹង​បើក​ដំណើរការ​នៅ​រដូវក្តៅ​ឆ្នាំ ២០១៨​។​

5-40

​សំណង់​ស្មុ​គ្រ​ស្មាញ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស Atkins ហើយ​នឹងមាន​បន្ទប់​ភ្ញៀវ​ចំនួន ៣៧០ បន្ទប់​នៅ​ជាន់​ទាំង ១៩ របស់ខ្លួន ដែល​នឹងត្រូវ​ស្វាគមន៍​ភ្ញៀវ​ដែលជា​អ្នកធំ​មាន​លុយ​មានអំណាច​របស់​ចិន​។​

4-52

​សំណង់​នេះ​នឹងមាន​ពីរ​ជាន់​នៅលើ​ដី និង ១៧ នៅ​ខាងក្រោម ប៉ុន្តែ​ពីរ​ជាន់​ក្រោម​គេ​បង្អស់​នឹង​ស្ថិតនៅក្រោម​ទឹក និង មាន​ភោជនីយដ្ឋាន​និង​បន្ទប់ទទួលភ្ញៀវ​ក្រោម​ទឹក​ធ្វើ​ពី​កញ្ចក់​ផងដែរ​៕

3-63

2-79

 

SHARE