នាវាកម្សាន្តទំនើបរបស់លោកឈិន ឡុង ប្រៀបបានដូចនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំ ព្រោះ…

374

តារាសម្តែង ជែក គីចាន់ ឬ ហៅថា​ ឈិនឡុង បានទទួលនាវាកម្សាន្តលំដាប់កំពូលទើបទិញរបស់គាត់ហើយ ដែលបំពាក់មកជាមួយនូវកន្លែងចុះចតឧទ្ធម្ភាគចក្រ និងកន្លែងសូណាមួយ។

4691FA1C00000578-5103647-image-a-46_1511270626100 4691D6D900000578-5103647-image-m-45_1511270615324

តារាភាពយន្តវ័យ ៦០ ឆ្នាំមកពីហុងកុងរូបនេះបានជ្រើសរើសយកនាវាដែលមានប្រវែង ៣៨ ម៉ែត្រ ផលិតដោយក្រុមហ៊ុនចិន Ruiying Yachts ។

1-9-2 1-8-4

នាវាប្រណីត ដែលមានកម្ពស់ ៣ ជាន់ និងម៉ាស៊ីនម៉ាស៊ូតកម្លាំង ១.៩០០ សេះនេះថែមទាំងមានបន្ទប់កម្សាន្តខារ៉ាអូខេ រោងកុន អាងទឹកក្តៅ និងកន្លែងហាត់ប្រាណដើម្បីឱ្យភ្ញៀវរវល់ខ្លាំងពេលកំពុងធ្វើដំណើរទៀតផង។

1-7-3 1-6-4

ទោះបីជាព័ត៌មានលម្អិតអំពីនាវារបស់លោកជែកគីចាន់មិនត្រូវបានគេបង្ហាញឱ្យដឹងក្តី ក៏ប៉ុន្តែរូបថតម៉ូតខាងក្នុងនាវានេះបានបង្ហាញថា វាត្រូវបានបង្កើតឡើងប្រកបដោយផាសុកភាពដ៏មហាកក់ក្ដៅបំផុត។

1-5-5 1-4-7

នាវានេះមានល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែតម្លៃមិនត្រូវបានលាតត្រដាងឱ្យដឹងទេ៕

1-3-6 1-2-6

SHARE