កំពុងស្វែងរកការផ្លាស់ប្ដូរទេសភាពថ្មី? អ្នកភូមិ Albinen ក្នុងប្រទេសស្វីសហ៊ានឱ្យប្រាក់ចំនួន ៧ ម៉ឺនដុល្លារដល់គ្រួសារណា ដែលអាចទៅរស់នៅតំបន់ភ្នំដាច់ស្រយាលពីសហគមន៍។
Albinen គឺជាកន្លែងស្ងប់ស្ងាត់ សន្តិភាពជាមួយនឹងទេសភាពមិនអាចកាត់ថ្លៃបាន ប៉ុន្តែយោងតាមប្រធានាធិបតី Beat Jost គ្រួសារ និងមនុស្សជាច្រើននៅទីនោះកំពុងធ្វើការចាកចេញជាបណ្ដើរៗហើយ។ ប្រជាជននៅទីនោះ បានថយចុះរហូតនៅសល់តែ ២៤០ នាក់ ហើយសាលាត្រូវបានបិទ ដោយបង្ខំឱ្យកុមារសេសសល់ ៧ នាក់ទៅរៀននៅសាលាក្បែរទីក្រុងនោះ។ ដូច្នេះហើយទើបគេមានគំនិតមួយដោយបង់ប្រាក់ឱ្យគ្រួសារណា ដែលមករស់នៅទីនេះ។
ការផ្ដួចផ្ដើមនេះគឺដើម្បីទាក់ទាញមនុស្សមករស់នៅ និងមនុស្សអាយុក្រោម ៤៥ ឆ្នាំ ដែលកំពុងស្វែងរកផ្ទះថ្មី។ រាល់មនុស្សម្នាក់នឹងទទួលបានប្រាក់ ២,៥ ម៉ឺនដុល្លារសម្រាប់ពេលវេលារបស់ពួកគេ និងកុមារ ១ ដុល្លារ។ នេះមានន័យថាគ្រួសារដែលមានសមាជិក ៤ នាក់នឹងទទួលបានប្រាក់ច្រើនជាង ៧ ម៉ឺនដុល្លារ ហើយថែមទាំងផ្ដល់កន្លែងវិនិយោគយ៉ាងហោចណាស់ ២០ ម៉ឺនដុល្លារទៀតផង។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃជីវភាពរស់នៅរបស់អ្នកភូមិ Albinen ៕