អាជ្ញាធរបាន​រក​ឃើញ​ផ្លែ​ទុរេន​ជ្រលក់​ថ្នាំ​គីមី​ ដែល​គិត​ជា​ទម្ងន់​សរុប​​១១​​តោននៅ….

475

ថ្មី​ៗ​​នេះ អាជ្ញាធរ​ខេត្ត​ Dak Nong ប្រទេស​វៀតណាម បាន​រក​ឃើញ​ផ្លែ​ទុរេន​ជ្រលក់​ថ្នាំ​គីមី​ ដែល​គិត​ជា​ទម្ងន់​សរុប​​១១​​តោន នៅ​ទី​តាំង​លក់​បោះ​ដុំ​មួយ​កន្លែង​ក្នុង​ខេត្ត​ភាគ​កណ្ដាល​ប្រទេស​មួយ​នេះ។

Screen-Shot-2017-11-24-at-7.34.04-PM Screen-Shot-2017-11-24-at-7.36.53-PM Screen-Shot-2017-11-24-at-7.35.43-PM

ប៉ូលិស​បាន​រក​ឃើញ​ផ្លែ​ទុរេន​ ១១​តោន ក្នុង​ចំណោម​ទុរេន​សរុប ១៨​តោន កំពុង​ត្រូវ​បាន​គេ​​ជ្រលក់​ថ្នាំ​គីមី នៅ​ទីតាំង​ហាង​មួយ​នោះ  ដោយ​ទុរេន​ទាំង​នោះ​​ត្រូវ​បាន​រៀប​ចំ​ត្រៀម​នឹង​ចែក​ចាយ​បន្ត​ទៅ​​ទី​ផ្សារ​មួយ​ចំនួន​ក្នុង​ខេត្ត Dak Nong។ ប៉ូលិស​ក៏​បាន​ប្រទះ​ឃើញ និង​ដក​ហូត ម្សៅ​គីមី​ពណ៌​លឿង​ចំនួន ២៣​គីឡូ​ក្រាម​នៅ​ទីតាំង​កើត​ហេតុ​ ព្រម​ទាំង​ទឹក​ថ្នាំ​គីមី​ពណ៌​លឿង​ស្អុយ​ៗ​ជា​ច្រើន​ធុង​ក្នុង​ហាង​​ផង​ដែរ។

Screen-Shot-2017-11-24-at-7.37.32-PM Screen-Shot-2017-11-24-at-7.38.22-PM Screen-Shot-2017-11-24-at-7.37.55-PM

ម្ចាស់​នៃ​ហាង​លក់​បោះ​ដុំ​ទុរេន​ជ្រលក់​ថ្នាំ​គីមី​នេះ មាន​ឈ្មោះ​ថា Bui Phu Ton បាន​សារភាព​ថា ហាង​របស់​ខ្លួន​បាន​បើក​ដំណើរ​ការ​រក​ស៊ី​ជាង ១​ខែ​ហើយ ដោយ​បាន​ប្រើ​ប្រាស់​ថ្នាំ​គីមី​ចំនួន ៣​ប្រភេទ ដើម្បី​ធ្វើ​ឲ្យ​រូប​រាង និង​ពណ៌​ទុរេន​មាន​សភាព​ល្អ។ ម្ចាស់​ហាង​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា ហាង​របស់​ខ្លួន​លក់​ទុរេន​ទាំង​នេះ​ដាច់​ជា​មធ្យម​ចន្លោះ​ពី ១០ ទៅ ១៥​តោន ជា​រៀង​រាល់​ថ្ងៃ។   នៅ​វៀតណាម កាល​ពី​ដើម​ខែ​នេះ ក៏​មាន​ការ​ចាប់​ខ្លួន​ម្ចាស់​ហាង​លក់​បោះ​ដុំ​ទុរេន​មួយ​កន្លែង​ផង​ដែរ ក្នុង​ខេត្ត Kon Tum ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ជ្រលក់​ថ្នាំ​គីមី​ធ្វើ​ឲ្យ​ទុរេន​ឆាប់​ទុំ៕

Screen-Shot-2017-11-24-at-7.40.41-PM Screen-Shot-2017-11-24-at-7.40.26-PM Screen-Shot-2017-11-24-at-7.39.24-PM

ប្រភពៈ វៀតណាម

 

SHARE