ជាមួយនឹងខែរងារឈានចូលមកដល់ វាដល់ពេលត្រូវចាប់ផ្ដើមធ្វើការប្រមូលមនុស្សតាមចញ្ចើមផ្លូវ និងរកទីកន្លែងកក់ក្ដៅឱ្យពួកគេ។ ស្ដ្រីអង់គ្លេសពីរនាក់បានច្នៃរថយន្តក្រុងពីរជាន់បោះបង់មួយទៅជាកន្លែងស្នាក់នៅសម្រាប់អ្នកគ្មានផ្ទះសម្បែងយ៉ាងអស្ចារ្យបំផុត។
Sammy Barcroft និង Joanne Vines គឺជាអ្នកក្រុង Portsmouth ជាប្រធានសហគមន៍ The Rucksack Project បានសម្រេចចូលរួមច្នៃរថយន្តក្រុងបោះបង់ទៅជាកន្លែងស្នាក់នៅឱ្យអ្នករស់នៅតាមចិញ្ចើមផ្លូវ។
ដោយចំណាយពេល ៨ ខែ ប្រាក់ ៨ ពាន់ដុល្លារ និងអ្នកធ្វើការប្រមាណ ៧០ ទៅ ៨០ នាក់ រថយន្តក្រុងត្រូវបានដាក់គ្រែដេកចំនួន ១២ មានកន្លែងដេកលេងមួយ និងផ្ទះបាយមួយ។ ហើយមានអ្នកជួសជុលជាច្រើនបានបរិច្ចាគពេលវេលារបស់ពួកគេ ដើម្បីបញ្ចប់ការងារជាមួយនឹងចំនួនទឹកប្រាក់សរុប ៣,៣ ម៉ឺនដុល្លារ។