វេជ្ជបណ្ឌិតក្នុងប្រទេសឥណ្ឌាភ្ញាក់ផ្អើលជាខ្លាំងដោយរកឃើញថា ស្រ្តីម្នាក់បានពរពោះទារិកាកករឹងដូចថ្មមួយដុំនៅក្នុងពោះរបស់នាងអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។
ស្រ្តីវ័យ ៥២ឆ្នាំ ដែលមិនចង់បង្ហាញឈ្មោះជាសាធារណៈរូបនេះ បានបញ្ចប់ការមានគត៌របស់ខ្លួនកាលពីអតីតកាល ខណៈដែលគ្រួសាររបស់អ្នកស្រីមិនអនុញ្ញាតឱ្យអ្នកស្រីមានកូនដទៃទៀតទេ។
នៅអំឡុងពេលនោះ គ្រូពេទ្យសម្ភព និងអ្នកព្យាបាលរោគស្រ្តីរបស់គាត់បានទទួលស្គាល់ថា ទារិការបស់អ្នកស្រីត្រូវបានពន្លូតបានសម្រេចហើយ។
ទោះជាយ៉ាងក្តី គាត់បានទទួលរងនូវការឈឺចាប់នៅក្នុងពោះជាច្រើនឆ្នាំ ហើយបានទៅពិនិត្យជាមួយគ្រូពេទ្យជាច្រើនលើក ដែលបានផ្តល់ទៅគាត់នូវថ្នាំបំបាត់ការឈឺចាប់ និងថ្នាំលេបសម្រាប់ជាតិអាស៊ីត។
ទីបំផុតអ្នកស្រីបានជួបជាមួយនឹងអ្នកឯកទេសមួយរូប ដែលបានរកឃើញនូវករណីដ៏កម្រនេះ ហើយពួកគេបានចំណាយពេលប្រមាណជាពីរម៉ោងដើម្បីយកចេញនូវ “ទារិកាលូតលាស់យ៉ាងពេញលេញទៅជាទារិកាថ្មមួយដុំនេះ”។ នេះបើយោងតាមសម្តីវេជ្ជបណ្ឌិតមួយរូបបានបកស្រាយ៕