រូបភាពដ៏គួរឲ្យស្ញើបរបស់ប្តីប្រពន្ធក្លាហានមួយគូបានធ្វើឲ្យគ្រប់គ្នាប្រហោងពោះ បន្ទាប់ពីពួកគេឡើងជញ្ជាំងភ្នំកំពស់ ១២១ម៉ែត្រ នៅ New Hampshire ប្រទេសអង់គ្លេស ដើម្បីថតរូបអាពាហ៍ពិពាហ៍ឲ្យបានស្អាត។
កូនក្រមុំឈ្មោះ Melissa អាយុ ២៦ ឆ្នាំបាននិយាយថា “បើសិនជាយើងស្លាប់ដោយសារការថតរូបនេះ យ៉ាងហោចណាស់ក៏យើងបានចងក្រងជាឯកសារដ៏ល្អសម្រាប់ខ្លួនឯងដែរ”។
រូបថតនេះត្រូវបានថតដោយក្រុមហ៊ុនថតរូប Philbrick Photography ដែលល្បីខាងថតរូបស្ថិតនៅទីតាំងដ៏អស្ចារ្យដូចនេះ។ Jay ជាអ្នកថតរូបរបស់ក្រុមហ៊ុនខាងលើ បាននិយាយថា ពីមុនមកលោកធ្លាប់ធ្វើការខាងមគ្គុទេសនាំភ្ញៀវឡើងភ្នំ ហើយរូបថតកូនកំលោះកូនក្រមុំមួយគូនេះ លោកបង្ហើបថាពួកលោកបានចងខ្សែក្រវ៉ាត់សុវត្ថិភាពទៅនឹងថ្ម ដើម្បីឲ្យកូនកំលោះកូនក្រមុំអាចងាយស្រួលតោងពេលថតរូប។