បុរសដែលល្បីខាងចាប់ពស់វែកនៅហ្វីលីពីន បែរជាស្លាប់ដោយសារពស់ទៅវិញ…

877

ក្នុងប្រទេសមួយចំនួនដូចជាហ្វីលីពីន ពស់វែកគឺជាប្រភេទពស់គួរឱ្យខ្លាចបំផុត។ យ៉ាងណាមិញ បុគ្គលមួយចំនួន គឺក្លាហានគ្រប់គ្រាន់ដើម្បីចាប់ពស់សាហាវនេះ។ ប៉ុន្ដែស្ដេចចាប់ពស់របស់ហ្វីលីពីនលោក Elies Lentorio មកពីខេត្ត Sorsogon បានស្លាប់ហើយបន្ទាប់ពីត្រូវបានពស់វែកចឹក។

១-19

លោក Lentorio ត្រូវបានគេរាយការណ៍ថា បានដាក់ពស់ទៅក្នុងប្រអប់ម៉ូតូរបស់គាត់។ នៅពេលគាត់បើកប្រអប់ម៉ូតូដើម្បីយកវាចេញ ស្រាប់តែភ្លាមៗនោះវាចឹកដៃគាត់។ កន្ទុយរបស់វាជាប់ទៅនឹងប្រអប់ ហើយព្យាយាមវាយប្រហារលើម្ចាស់របស់វា។

២_1-5

ដោយខឹងខ្លាំងពេក គាត់បានកាត់ក្បាលវាចោល និងផឹកឈាមរបស់វា។ Lentorio មិនបានសុំជំនួយពីគ្រួសារនិងមិត្តភក្តិឡើយ ហើយបានគេងនៅផ្ទះទាំងស្រវឹង។ អំឡុងពេលគាត់កំពុងគេង កូនរបស់គាត់បានឃើញពពុះក្នុងមាត់គាត់និងរាងកាយរឹងបាត់ទៅហើយ។

៣_2-5

គ្រួសាររបស់គាត់បានយកគាត់ទៅមន្ទីរពេទ្យ ប៉ុន្ដែវាហួសពេលទៅហើយ។ យោងតាមគ្រួសារគាត់ ឧបទ្ទវហេតុនោះគឺពិបាកនឹងជឿណាស់ ដោយសារលោក Lentorio ត្រូវបានពស់ចឹកជាច្រើនដងឡើងស៊ាំរួចទៅហើយនោះ ប៉ុន្ដែគាត់ព្យាបាលខ្លួនគាត់ដោយគ្មានគ្រោះថ្នាក់ដល់ខ្លួនឡើយ។

ឧបទ្ទវហេតុនោះត្រូវបានគេសន្មត់ថា ដោយសារគាត់ផឹកឈាមពស់នោះ៕

៤_3-3

 

 

SHARE