ខ្នុរ ជាប្រភេទផ្លែឈើនៅតំបន់អាស៊ី ដែលស្ថិតក្នុងអំបូរ Moraceae ដែលជាធម្មតា ត្រូវបានគេឃើញដាំ នៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ហើយគេក៏ឃើញមាន នៅក្នុងប្រទេសប្រេស៊ីលផងដែរ។
វាត្រូវបានគេចាត់ទុកថា ជាប្រភេទផ្លែឈើធំៗ ដែលជាមធ្យម មានទម្ងន់ពី ៣,៥ ទៅ ១០ គីឡូក្រាម ហើយពេលខ្លះ អាចឈានទៅដល់ ២៥ គីឡូក្រាមឯណោះ។ ខ្នុរ មានរសជាតិផ្អែម និងមានក្លិនក្រអូបផងដែរ។
ថ្មីៗនេះមានវិឌេអូខ្លីមួយដែលគេបានបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក ដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលគាត់បានចាក់បញ្ចូលនូវថ្នាំម្យ៉ាងចូលទៅផ្លែខ្នុរ។
**សូមទស្សនានូវវិឌេអូខាងក្រោម**