#បច្ចេកទេសដាំខ្ញីក្នុងការុង
កន្លងមកវេបសាយយើងខ្ញុំបានផូសពីរបៀបដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍ ។ ឥឡូវយើងមានវិធីសាស្រ្តថ្មីមួយទៀតហើយ វីធីនេះ ទទួលបានផលលឿននិងស្រួលថែទាំ ។
– ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
– មើមពូជខ្ញី
– ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។
* វិធីដាំ៖
– បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
– ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
– យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
* ការថែទាំ៖
– ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
– ធ្វើការសំអាតស្មៅចេញ
– អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
https://www.e-oam.com/?p=546
លោកអ្នកដែលចង់ដាំស្ពៃតាមវិធីថ្មីនេះ ពិតជាមានភាពងាយស្រួលមែនទែន ដោលលោកអ្នកអាចដាំមុខផ្ទះបើទោះជាដីមុខផ្ទះចាក់បេតុងក៏ដោយ ក៏លោកអ្នកអាចដាំបានដែរ៖
វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍
– ជាដំបូងយើងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន
– យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិស៊ីម៉ង់ត៍
អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ
– យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាលាមកគោស្ងួត និងកំទេចស្លឹកឈើងាប់ហើយដាក់
ក្នុងបាវស៊ីម៉ង់ត៍រួចយកកូនស្ពៃមកដាំជាការស្រាច់
ហើយតែកុំភ្លេចយកចំបើងគ្របគល់វាផង
– ការស្រោចទឹកត្រូវស្រោចពេលព្រលឹម
– ត្រូវការពារមាន់ ទា និងបក្សីផ្សេងៗកុំអោយចឹកបំផ្លាញបន្លែ។