ញ៉ាំក្រសាំងទាប ប្រៀបដូចញ៉ាំបន្លែទិព្វ
ជួយទប់ស្កាត់ជំងឺមហារីក លើសឈាម កែរោគទឹកនោមផ្អែម
បំបាត់ជំងឺភ្នែកកន្ទុយថ្លែន មហារីកដោះ ជំនួយបេះដូង បំបាត់ជ្រុះសក់
ជួយស៊ែរ ចែកគ្នាដឹងផង!
– ស្លឹករបស់វាយើងអាច យកមួយក្តាប់ដៃមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល
– បំបាត់ជម្ងឺភ្នែកកន្ទុយថ្លែន Glaucoma
– ក្រសាំងទាបមានផ្ទុកសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក
– កែពិស , បូស , កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី
– ព្យាបាលរើម (បុកស្លឹក ជាមួយល្មៀត និងម្សៅអង្ករ យកទៅបិទទុកចោលមួយយប់)
– បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ
– មហារីកសុដន់ ទឹកនោមផ្អែម
– ជួយទប់ស្កាត់ការឈឺចាប់ និងការរលាក ដែលវាត្រូវបានគេប្រើដើម្បីព្យាបាលគ្រុនក្តៅក្អក ផ្តាសាយឈឺក្បាល និងជំងឺរលាកសន្លាក់
– ជួយកាត់បន្ថយអាស៊ីតអ៊ុយរិច នៅក្នុងឈាម
– ជួយបញ្ចុះ ជាតិខ្លាញ់ក្នុងឈាម Cholesterol សម្រួលដំណើរនៃឈាមរត់ និងបន្ថយនៃការកកខ្លាញ់ក្នុងសរសៃឈាម
– ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង
( ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )
– ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។
– ក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
ការប្រើប្រាស់ដោយយើងយកវាមកធ្វើជាបន្លែញ៉ាំឲ្យបានញឹកញាប់ តែកុំចំអិនឲ្យវាឆ្អិនខ្លាំងពេក។
* ចំណាំៈ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕