I-គុណប្រយោជន៏
បើយើងពុំបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់ខ្ជាយទេ យើង ប្រហែលជាគិតថា ខ្ជាយមានប្រយោជន៍ត្រឹមតែស្លប្រហើរស្លនំ បញ្ចុកឬអន្លក់ជ្រលក់ប្រហុកប៉ុណ្ណោះ ។
តែការពិតខ្ជាយមានប្រយោជន៍ផ្នែក សុខភាពខ្លាំងណាស់ រហូត ត្រូវបានគេប្រដូចទៅនឹងមើមយិនស៊ិនទៀតផង ។
ជាពិសេសខ្ជាយ គឺជាឧសថមួយជួយដល់ជំងឺក្រលៀន និងជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺក្រលៀនឬតម្រងនោម នឹង បណ្តាលឲ្យកើតមានអាការផ្សេងៗទៀតដូចជា ឈឺក្បាល ប្រកាំង ឈឺឆ្អឹង ស្ងួតបំពង់កក្តៅក្នុង និងអ្វីដែលគួរឲ្យខ្លាចនោះ គឺធ្វើឲ្យមនុស្សយើងឆាប់ចាស់។
ពេលនេះយើងសូមនាំមកនូវមេនុយភេសជ្ជៈទឹកខ្ជាយសម្រាប់ប៉ូវ ក្រលៀន និងទប់ស្កាត់ជំងឺមួយចំនួនទៀត។
គ្រឿងផ្សំខ្ជាយលាងទឹកឲ្យស្អាត កិនឲ្យល្អិត ដាក់លាយទឹកស្អាត
ពីរកែវត្រងយកកែទឹកទៅដាក់លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ ។
គុណសម្បត្តិ
– ជួយប៉ូវឆ្អឹង ព្រោះសម្បូរកាល់ស្យូម ។
– ប៉ូវខួរក្បាល ព្រោះធ្វើឲ្យឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលច្រើន ។
-សម្រួលតុល្យភាពអ័រម៉ូន
– សម្រួលតុល្យភាពសម្ពាធឈាម ។
– ព្យាបាលជំងឺក្រលៀន ជួយឲ្យក្រលៀនធ្វើការល្អ ។
– ការពារជំងឺរលាកបំពង់ក ឬកើតពិសនៅក្រពេញទីរ៉ូរីតប៉ូវស្បូន
– ការពារសក់ស្កូវ សក់ជ្រុះ
– ការពារកុំឲ្យក្រពេញប្រូស្តាតរីកធំ ។
– កែបញ្ហក្លនលូន ។
II-វីធីដាំដំណាំខ្ជាយ
ដំណាំខ្ជាយ ត្រូវដាំក្រោយពេលស្ទូងរួច ហើយវាក៏ជាប្រភេទដំណាំងាយដាំ ងាយថែទាំ ហើយរហ័សប្រមូលផល។ មុនដាំខ្ជាយ ត្រូវរើសរកកន្លែងដីស្ងួត កុំឲ្យដក់ទឹកឬជាំទឹក ត្រូវលើក ជារងសម្រាប់ដាំ។ ដីត្រូវភ្ជួរ ឬកាប់ដី ឲ្យបានជម្រៅ ចាប់ពី២ទៅ៣តឹក រួចបំបែកដីឲ្យម៉ត់ល្អ ពង្រាបដីឲ្យ មានខ្យល់ចេញចូល ឬហៅថាដីធូរ ដើម្បីឲ្យដើម បែកច្រើន ហើយក្នុងដើមនីមួយៗ នឹងផ្ដល់មើមច្រើន។ ត្រូវលើកជារង ឲ្យបានកម្ពស់៣តឹក កាយយកក្បាលរង ទទឹង១ម៉ែត្រ បណ្ដោយ តាមទំហំដី ដែលអាចដាំបាន។
ប្រសិនបើចង់ ទុកឲ្យវាផ្ដល់ផលបានយូរខែ ត្រូវយកមើមដែលចាស់ ទៅបណ្ដុះ រួចដកយកកូនទៅដាំ។ លោកថា ដាំខ្ជាយ ការដាំកូន ត្រូវទុកគម្លាត ពីដើមមួយទៅមួយ ចម្ងាយ៣តឹក ដើម្បីឲ្យវាបែកគុម្ពច្រើន ហើយវានឹងផ្ដល់មើមក៏ច្រើនដែរ តាមដើមនីមួយៗ
ការថែទាំដំណាំខ្ជាយ ចាំបាច់ត្រូវថែមជី នៅពេលដាំវា បាន២ទៅ៣ខែ ជាពេល វាកំពុងបែកគុម្ព និងជាពេលដែលវានឹង បែកមើមច្រើន។ ការថែទាំបោចស្មៅ និងជ្រំដី ហើយពូនគល់វា ដើម្បីឲ្យដីធូរ ជាការថែទាំដែលត្រូវប្រយ័ត្ន កុំឲ្យចបជីក រុកទៅប៉ះគល់ ក្រោមស្លឹក ព្រោះវាជាដំណាំមើម។ ការថែទាំមួយទៀត កុំឲ្យជ្រូក ឈ្មុសរង និង គោស៊ីស្លឹកវា
ខ្ជាយជាមើម ដែលសត្វល្អិតមិនយាយីទេ វាក៏ជាវត្ថុធាតុដើមមួយប្រភេទសម្រាប់ផ្សំថ្នាំបំពុល សត្វល្អិត ដូចស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូលពេជ្រ ជាដើមដែរ ដែលសត្វល្អិត មិនអាចបំផ្លាញវាឡើយ។ ចំពោះការប្រមូលផលខ្ជាយ គេសំគាល់ នៅពេលស្លឹកវាទុំ ហើយស្វិត គឺមើមខ្ជាយវាចាស់ គេអាចប្រមូលផលវាទុកបាន
ឯកសារស្ដីពីដំណាំកសិកម្មឲ្យដឹងថា ខ្ជាយដុះលូតលាស់បានប្រសើរ ក្នុងកម្រិតទឹកភ្លៀង កម្ពស់ពីមួយពាន់ ទៅមួយពាន់ ប្រាំរយមីលីម៉ែត្រ។ ប៉ុន្តែដំណាំខ្ជាយត្រូវការពន្លឺថ្ងៃខ្លី ដើម្បីឲ្យមើមខ្ជាយ វារីកធំធាត់ និងផ្ដល់ទម្ងន់ធ្ងន់។ ទិន្នផលមើមអាចទាប នៅពេលដែលពន្លឺថ្ងៃ ចាំងមកលើរង មានរយៈពេលយូរពេក គឺលើស១២ម៉ោងក្នុងមួយថ្ងៃ។ ឯកសារដដែលបញ្ជាក់ថា ដំណាំមើមភាគច្រើន មិនសូវរើសដីទេ ប៉ុន្តែដីអាចដាំបានល្អជាងគេ គឺដីល្បាយខ្សាច់ ជាដីធូរ ហើយស្រោះទឹក និងមានជីរជាតិ។
បើដាំនៅតំបន់ដីឥដ្ឋ ដំណាំមើម ពុំសូវឲ្យផលខ្ពស់ទេ ព្រោះដីដាំនោះ វាណែនពេក មើម មិនអាចរីកធំបានដូចដីធូរ ឬដីខ្សាច់ឡើយ។
មើមខ្ជាយអាចជីកយកទៅបរិភោគបាន ចាប់តាំងពីមើមវានៅខ្ចី រហូតដល់ មើមវាចាស់។ មើមខ្ជាយនេះ បើគេមិនចង់ប្រមូលវាពីដីទេ គេអាចកប់វានៅក្នុងដីនេះ បានរយៈពេល ១ឆ្នាំក៏វាមិនខូចដែរ។ លោកអះអាងថា មើមខ្ជាយ លក់បានជារៀងរាល់ថ្ងៃ ប៉ុន្តែតម្លៃលក់មើមខ្ជាយ បានថ្លៃខ្ពស់ជាងសព្វមួយដង គឺនៅពេលបញ្ចប់ខែច្រូត មើមខ្ជាយឡើងថ្លៃ ដោយសារតម្រូវការ វាច្រើន សម្រាប់ធ្វើម្ហូប បុណ្យទាន៕
ប្រភពៈ កសិកម្មដំណាំម្រុំ