ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។
I-គុណប្រយោជន៏ៈ
ចង់ដឹងថា ដំឡូងបារាំង មានអត្ថប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទខាងក្រោម ៖
១.ដំឡូងបារាំង គឺជាប្រភពដែលសម្បូរទៅដោយ វីតាមីន C, វីតាមីន B6, ទង់ដែង, ម៉ង់ហ្គាណែស,និងជាតិសរសៃនៃរបបអាហារ។
២.មានរស់ជាតិផ្អែម តែមានកម្រិតកាឡូរី និងជាតិខ្លាញ់ទាបសមរម្យ និងជាប្រភពដ៏សម្បូរបែបនៃ សារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម និងវីតាមីន A។
៣. ជាអាហារដែលមាន ប្រសិទ្ធិភាពបំផុត ក្នុងសម្រាប់ការផលិតថាមពល ហើយថាមពលដែលបានមកពីដំឡូងបារាំង គឺត្រូវបានរក្សាទុកជាglycogen នៅក្នុង សាច់ដុំ និងថ្លើម ដែលវាមានតូនាទីជា ថាមពលដែលអាចប្រើបាន ងាយស្រួលក្នុងអំឡុងពេលយូរ ដោយ ការធ្វើលំហាត់ប្រាណ។
នេះគឺជាមូលហេតុ ដែលវាគឺជាផ្នែកមួយ ដ៏សំខាន់នៃរបបអាហារកីឡាករ។
៤. មានកម្រិតសូដ្យូមទាប ហើយវាស្ទើរតែគ្មានជាតិខ្លាញ់ដែលងាយ ស្រួលក្នុងការរំលាយអាហារ ហើយវាគឺជាអាហារសម្រកទំងន់ដ៏ល្អ។
៥. មានប្រសិទ្ធិភាព ក្នុងការព្យាបាលដំបៅក្រពះនិងការលាកពោះវៀនធំ។
៦. មានគុណប្រយោជន៍ ក្នុងការព្យាបាលឬសដូងបាត បានដោយ សារតែវា មានផ្ទុក ជាតិសរសៃខ្ពស់។
៧. អាចជួយការពារ ជំងឺមហារីកក្រពេញជាលិកា និងមហារីក សរីរាង្គ ដោយសារតែវាបានផ្ទុកទៅដោយ វីតាមីន A ខ្ពស់។
៨. ជាជំរើសអាហារដ៏ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រង កម្រិតជាតិស្ករនៅក្នុងឈាម។
៩. ជួយពង្រឹងការទប់ទល់ ទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ រីឯសារធាតុប៉ូតាស្យូម ដែលមាននៅក្នុងដំឡូងបារាំង អាចជួយរក្សាតុល្យភាព សារធាតុរាវ និងអេឡិចត្រូ នៅក្នុងកោសិការាងកាយបាន។
១០. អាចជួយនៅក្នុងមុខងារ ធម្មតានៃបេះដូង និងការរក្សាការពិនិត្យលើសម្ពាធឈាម បានថែមទៀតផង៕
II- វិធីដាំ ដំឡូង បារាំង
ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយ សារធាតុ វីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារ ដ៏ឆ្ងាញ់ ពិសា។ ខាងក្រោមនេះជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖
– បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។
-ជ្រួយដី និងដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥ សង់ទីម៉ែត្រ។ បន្ទាប់មកត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។
– ដាំដើមដំឡូងបារំាងលើដី ១ដើមៗ ឱ្យមានចំងាយឆ្ងាយពីគ្នា ចំនួន ៣០សង់ទីម៉ែត្រ។
– ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក
– ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជី បន្ថែមដើម្បីឱ្យឆាប់ រីកលូត លាស់បានល្អ។
– ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវ រងចាំ រហូតដល់ ឬសរបស់វាប្រែពណ៌ ទៅជាពណ៌លឿង។ មាន ន័យថា អ្នកអាច ដកយកមើមរបស់វាមកបានហើយ។