វិធីសាស្ត្រដាំចេកអំបូងពណ៌លឿង

416

ចេកអំបូងពណ៌លឿងមានប្រភពចេញពីប្រទេសឥណ្ឌាត្រូវបានគេបង្កាត់ពូជទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅប្រទេសកម្ពុជា ក្រៅពីក្រុមហ៊ុនវៀតណាម ដាំលើផ្ទៃដីរាប់រយហិកតារនៅខេត្តរតនគីរី ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ក៏មានកសិករនៅខេត្តកណ្ដាល កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និងខេត្តបាត់ដំបង ចាប់ផ្ដើមដាំដុះ និងប្រមូលផលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

27072902_1598847490200213_8984666600979002873_n 26992711_1598847426866886_8961324239577142278_n
តើដីនៅកម្ពុជា អំណោយផលចំពោះចេកអំបូងលឿងដែរ ឬទេ? ហើយកសិករត្រូវថែទាំបែបណា?
បច្ចុប្បន្នមានអ្នកដាំចេកប្រភេទនេះតិចតួចនៅឡើយដែលមិនអាចឆ្លើយតបតម្រូវការទីផ្សារបាន ខណៈពូជចេកជាច្រើនត្រូវបានកសិករខ្មែរទិញពីប្រទេសថៃ មកដាំដុះជាហូរហែ តាំងពីឆ្នាំ២០១៥។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកសិកម្មធម្មជាតិ (SBN) លោក សយ បូណា មានប្រសាសន៍ថា ផ្ទៃដីដាំចេកអំបូងលឿងជាង ៨០ហិកតារនៅខេត្តមួយចំនួនដែលជារបស់បណ្ដាញកសិករលោកកំពុងរីកលូតលាស់ល្អ និងប្រមូលផលបានបណ្ដើរៗហើយ។ទីផ្សារចេកអំបូងលឿងមិនមែនសម្រាប់តែព្រះរាជាណាចក្រយើងទេ គឺអាចនាំចេញទៅបានទូលំទូលាយ»។

26992072_1562001970550871_3037428642770241586_n 26734474_1562002013884200_8218700513576738687_n
**ការជ្រើសរើសដី**
– ចេកអំបូងលឿង មិនសូវពិបាកជ្រើសរើសប្រភេទដីដាំដុះឡើយ ប៉ុន្តែប្រភេទដីដែលល្អបំផុតសម្រាប់ចេកនេះ គឺដីក្រហម និងដីល្បាប់នៅតាមវាលទំនាបដែលអាចស្រូបជីជាតិទៅចិញ្ចឹមដើម និងផ្លែវា។

26734011_1562002333884168_8448009555661337819_n 26734010_1562001850550883_6464543494107518158_n
**របៀបដាំ**
– រណ្ដៅដាំចេក ត្រូវជីកទំហំកន្លះម៉ែត្របួនជ្រុង និងជម្រៅកន្លះម៉ែត្រ ហើយគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយ ចន្លោះពីបី ទៅបួនម៉ែត្រពីគ្នា។ ក្នុងករណីដាំលើដីខ្សាច់ ឬដីកណ្ដេងមិនសូវមានជីជាតិ ត្រូវប្រើជីសរីរាង្គជំនួយតាមបាតរណ្ដៅក្នុងមួយរណ្ដៅទម្ងន់បីខាំ ហើយបន្តដាក់រៀងរាល់ ៦ខែម្ដងក្នុងកម្រិតបីខាំដូចគ្នា ឲ្យបានរយៈពេលពីរឆ្នាំ៖ «ចាប់ពីឆ្នាំទី២ ទៅបានយើងប្រើវាកន្លះគីឡូក្រាម អ៊ីចឹងកូនហ្នឹងវាបែកកូនទៅរហូត អ៊ីចឹងយើងនៅតែដាក់ ៦ខែម្ដង គ្រាន់តែថា ដីខ្សាច់យើងដាច់ខាតកុំប្រើជីគីមីឲ្យសោះ ព្រោះជីគីមីធ្វើឲ្យដីរឹងក្ដាំង តែពីរ ឬបីឆ្នាំចង់ក្លាយជាថ្មហើយ។

26733749_1562001877217547_3936952876887064033_n 26733397_1562002140550854_3152787896561928243_n
– ចំពោះទំហំរណ្ដៅបួនជ្រុង ហើយជម្រៅបីតឹកក៏បានដែរ ប៉ុន្តែបើយើងមានវត្ថុធាតុដើម ដូចជាដើមសណ្ដែក កាកដំឡូងសម្រាប់កប់ដាក់ក្នុងរណ្ដៅហ្នឹង យើងជីកវាកន្លះៗម៉ែត្រទៅ ប៉ុន្តែបើអត់មានទេយើងជីករណ្ដៅធំនាំតែខាតពេល ខាតលុយទេ។ អ៊ីចឹងយើងគ្រាន់តែដាក់ជីសរីរាង្គបីខាំទ្រាប់បាតទៅ ហើយដាក់ដាំលប់ដីទៅវាល្អហើយ»។

26731553_1562001907217544_6897365933814934337_n26731406_1562001940550874_8644880177021181992_n
– ការជ្រើសរើសយកគល់ចេកទៅដាំ គឺជាជម្រើសល្អជាងដាំកូនចេកទៅទៀត ព្រោះគល់វាអាចបង្កើតកូនថ្មីចន្លោះពី ៣ ទៅ ៦ដើមក្នុងមួយគល់។ រីឯការយកកូនចេកទៅដាំលទ្ធភាពបង្កើតកូនថ្មីយឺតយ៉ាវ។

26239887_1562002073884194_5138866149128531343_n 26231525_572298169782824_493395523635479683_n
**ការថែទាំ**
– ការថែទាំ បន្ទាប់ពីដាំហើយកសិករត្រូវស្រោចទឹកឲ្យបានបីដងក្នុង១សប្ដាហ៍ ប៉ុន្តែបើរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំមិនចាំបាច់ស្រោចឡើយ ប៉ុន្តែត្រូវបាញ់ជីទឹកបំប៉នដើម និងស្លឹកនៅរៀងរាល់ ៦ខែម្ដង ឬច្រើនជាងនេះ ដើម្បីបង្កើនភាពលូតលាស់ និងការពារជំងឺក្រា ឬដង្កូវមូរស្លឹក។

25348282_558110931201548_1100319264059252716_n 23131861_1353240074801384_2800254956829954620_n
– ឱកាសកើតជំងឺលើដើមចេក និងស្លឹកមានច្រើន បើកសិករទុកឲ្យដើមដុះប្រជ្រៀតគ្នា និងស្លឹកទ្រុបទ្រុលពេក៖ «ចេកហ្នឹងគឺយើងត្រូវធ្វើអនាម័យក្នុងការសម្អាតជាប្រចាំដែរ អ៊ីចឹងបើយើងអត់កាត់កូន យើងអត់បានកូនយកទៅបំបែកដាំ ឬយកទៅលក់វាវិលជុំរហូត។ យើងទុកបីដើមហើយកាប់តែអាដើមមេហ្នឹងទៅជួនកាលអាកូនក្រោយចេញត្រយូងដំណាលគ្នាយើងបានផលបន្តគ្នារហូតទេ អ៊ីចឹងយើងទុកបីៗបន្តគ្នារហូត ដល់បានប្រាំទៅ ៧ឆ្នាំទៅ យើងគាស់វាចោលទៅដាំសារថ្មីហើយអាហ្នឹង»។

23031568_879690465528203_4402962865374500933_n 22528326_673097329556389_2931094701321771736_n
– កសិករខ្លះមិនអាចទិញពូជកូនចេកពីប្រទេសឥណ្ឌា ដែលមានតម្លៃ ៨ដុល្លារក្នុង១ដើម ទើបពួកគេងាកមកទិញកូនដែលមានស្រាប់នៅក្នុងស្រុក ឬនាំចូលពីប្រទេសថៃ ដែលមានតម្លៃ ៣ដុល្លារក្នុងមួយដើម ហើយកសិករខ្មែរនៅបន្តនាំចូលពូជពីក្រៅរាប់រយដើមក្នុងមួយខែៗដើម្បីដាំដុះនៅឡើយ។

21462579_127720104540478_9096790181498384729_n 20264819_1243591292429398_6601545276797197015_n
– កសិករគួរបង្កើនការថែទាំពេលចេកធ្លាក់ត្រយូង ពោលគឺរយៈពេលមួយខែកន្លះក្រោយកាត់ត្រយូងចេញត្រូវប្រើថង់ប្លាស្ទិកគ្របផ្លែ ដើម្បីការពារសត្វល្អិតចង្រៃទិច៖ «ចំពោះការថែទាំផ្លែ គឺពេលវាចេញមកអស់ហ្នឹងយើងកាច់ត្រយូងហើយ គឺយើងត្រូវប្រើថង់គ្របផ្លែវា កុំឲ្យមានស្លាកស្នាម រលោង មានជាតិម្សៅ ឬការពារសត្វទិច គឺយើងប្រើស្បោងហ្នឹង»។

20246404_1243591395762721_5562886780385387695_n 18767888_1456380611085098_1822042873079970332_n
**ការប្រមូលផល**
– ចេកអំបូងលឿងដែលទទួលផលក្រោយដាំដុះរយៈពេលពី ៦ ទៅ ៧ខែ ងាយនឹងបន្ទុំឲ្យវាទុំដោយមិនចាំបាច់ដាក់ថ្មស្អុយឡើយ។ កសិករគ្រាន់តែកាត់វាជាស្និតៗដាក់ក្នុងឡាំងរួចគ្របក្រដាសកាសែតរយៈពេលមួយយប់មួយថ្ងៃ ផ្លែវានឹងចាប់ផ្ដើមប្រែជាពណ៌លឿង។

16807566_1745929992402979_6390089940601387051_n 13179193_1730174187198357_7553476829940932328_n

ពេលទុំហើយអាចរក្សាទុកបានបីថ្ងៃប៉ុន្តែបើគេដាក់ក្នុងទូទឹកកកក្នុងសីតុណ្ហភាពត្រជាក់ល្មមអាចរក្សាទុកបានរហូតដល់ ១សប្ដាហ៍។
– ចេកអំបូងលឿងមានផ្លែធំៗចន្លោះពី ១២ ទៅ ១៥ផ្លែ ក្នុង១ស្និត និងមានទម្ងន់ចន្លោះពីមួយគីឡូកន្លះទៅពីរគីឡូក្រាម។ តម្លៃលក់នៅតាមផ្សារទំនើប និងសណ្ឋាគារធំៗគឺ ១ដុល្លារ ឬ ១ដុល្លារកន្លះក្នុង១ស្និត ពី ៤ពាន់ ទៅ ៦ពាន់រៀល។

13177610_1730174277198348_4349938542159119204_n 13151587_1730174253865017_6604152296203316984_n

ប៉ុន្តែបើកសិករមានលទ្ធភាពវេចខ្ចប់នាំចេញទៅក្រៅប្រទេស គឺមានតម្លៃថ្លៃគុណនឹង ៥ ទៅ ៦ដង នៃតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ទើបកសិករខ្លះចង់បង្កើនការដាំដុះដើម្បីនាំចេញ។

429489_455428171183745_1503885483_n
ប្រភពៈ កសិកម្ម

SHARE