ពីដើមមកប្រជាជនកម្ពុជាយល់ថា ប្រទេសដែលមានអាកាសធាតុក្តៅដូចជាកម្ពុជា មិនអាចដាំប៉ោមបានទេ ។ នេះជាការយល់ខុសដ៏ធំមួយ។
ចម្លើយ បាន១០០ភាគរយ (សង្ឃឹមថាអ្នកជំនាញកសិកម្មស្រុកយើងនឹងធ្វើវា)
បច្ចុប្បន្នប្រទេសថៃ ដាំប៉ោម បានផល។ ប្រទេសវៀតណាមក៏កំពុងតែសិក្សា ដាំប៉ោមដែរ។
នៅក្នុងពិភពលោក ទិន្នផលប៉ោម កាលពីឆ្នាំ ២០១៣ មានទិន្នផលសរុប ៨០លានតោន ។ ក្នុងនោះប្រទេសដែលដាំប៉ោម បានទិន្នផលច្រើនជាងគេគឺៈ
លេខ ១ ប្រទេសចិន
លេខ ២ សហរដ្ឋអាមេរិក
លេខ ៣ ប្រទេសតួគី
លេខ ៤ ប្រទេសប៉ូឡូញ
លេខ ៥ ប្រទេសឥណ្ឌា
លេខ ៦ ប្រទេសអុីតាលី
លេខ ៧ ប្រទេស អុីរ៉ង់
លេខ ៨ ្រទេសឈីលី
លេខ ៩ ប្រទេស រុស្សី
លេខ ១០ ប្រទេសបារាំង
ដំណាំប៉ោម អាចលូតលាស់ក្នុងសីតុណ្ហភាព ចាប់ពី 7 ំC ទៅ 45 ំC ។ នៅអាស៊ាន ប្រទេសថៃជាប្រទេសទី ១ដែលដាំប៉ោមបានផលមុនគេ។ នៅ ឥណ្ឌា អាកាសធាតុក្តៅជាង ប្រទេសកម្ពុជាយើងផង ប៉ុន្តែពួកគេ នៅតែដាំប៉ោមបានផល។
នៅអាហ្រិក មានប្រទេសជាច្រើន ដែលដាំប៉ោមបានផល ដូចជាអឺហ្កេនដា នីស្សេរីយ៉ា អាហ្រិចខាងត្បូង អេក្វាឌ័រ ជាដើម។ ក៏មានដែរប្រទេសនៅមជ្ឈឹមបូពា៌ជាច្រើនដែលដាំប៉ោមបានផល ដូចជាអុីស្រាអែល អុីរ៉ង់ និងប្រទេសនៅជុំវិញ អុីរ៉ង់។
ប្រទេសថៃបច្ចុប្បន្ន មិនត្រឹមតែដាំប៉ោមបានផលនោះទេ តែថែមទាំងអាចដាំបាន ឈើហូបផ្លែជាច្រើនទៀតដូចជា ទំពាំងបាយជូ ទន្លាប់ ស្ត្របឺរីជាដើម។ សូមកុំភ្លេចថា ប្រទេសថៃក៏មានអាកាសធាតុ ប្រហែលខ្មែរដែរ។
តែកម្ពុជាបច្ចុប្បន្ន ក៏អាចដាំបាន រួចមកហើយ ដូចជា ទំពាំងបាយជូ សាវម៉ាវ គូលែន សណ្តែកផ្កាយ និង ស្ត្របឺរី ឈើហូបផ្លែទាំងអស់នេះ សុទ្ធតែអាចដាំនៅស្រុកខ្មែរយើង បានផល រឿងអី ដែលថា ប៉ោម ទន្លាប់ ស៊េរី ប៉ែស និង ផ្លែឈើហូបផ្លែជាច្រើនទៀត ដាំមិនកើត។ សូមទម្លាក់ផ្នត់គំនិតយល់ខុសនេះចេញ។
ពូជប៉ោមដែលខ្មែរអាចដាំបានផល គួរតែត្រូវនាំចូលពី ថៃ ឬ ឥណ្ឌា ឬបណ្តុះចេញពីគ្រាប់ ដែលនៅក្នុងផ្លែ នោះ ៤ ទៅ ៥ ឆ្នាំក្រោយមក នឹងបានផល ជាមិនខានឡើយ។
ប្រភពអត្ថបទ : Bro. Khann Chanthy