អត្ថប្រយោជន៍សំខាន់ៗទាំង ៧យ៉ាង របស់ផ្លែបំពេញរាជ្យ ដែលយើងមិនធ្លាប់បានដឹងពីមុនមក!

1013

កំពីងរាជ គឺជាប្រភេទផ្លែឈើ ដែលត្រូវបានដាំដុះ នៅតំបន់ត្រូពិច
មិន តែប៉ុណ្ណោះទេ វាត្រូវបានគេជឿថា មានប្រភពមកពី តំបន់អាស៊ី
អាគ្នេយ៍។ ប្រិយមិត្តបានដឹងហើយថា កំពីងរាជ បានផ្តល់រសជាតិ
ជូរអែម ដែលគួរឲ្យចង់ទទួលទាន ម្តងហើយម្តងទៀត ប៉ុន្តែលោក
អ្នកដឹងទេថា ក្រៅពីមានរសជាតិ ជាប់ចិត្តហើយ វាក៏បានផ្តល់អត្ថ ប្រយោជន៍ ជាច្រើនសំរាប់សុខភាពផងដែរ។

19399516_1710281825932264_4626723121875376921_n

ខាងក្រោម គឺជាអត្ថ
ប្រយោជន៍ សំខាន់ៗ របស់ផ្លែកំពីងរាជ ៖

19400138_1710281612598952_2296985689973112040_n

១-#ការពារជំងឺមហារីក ៖ យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា
សារជាតិដែលមាន នៅក្នុងផ្លែកំពីងរាជ ទាំងអស់ អាចកាត់បន្ថយ
អត្រានៃការកើត ជំងឺដុះដុំសាច់ នៅក្នុងរាងកាយសត្វ កណ្តុរ។

19399296_1710281549265625_3189651057627516999_n

ខណៈ
ពេលដែល វិទ្យស្ថានមហារីកជាតិ របស់ប្រទេសថៃ បានឲ្យដឹងថា ជាតិ
សរសៃ ដែលមាននៅក្នុង ផ្លែកំពីងរាជ អាចកាត់បន្ថយអត្រា នៃការកើត
ជំងឺ មហារីកគ្រប់ប្រភេទ បានផងដែរ។

19399033_1710281749265605_3440895730154505254_n

២-ធ្វើឲ្យធ្មេញមានសុខភាពល្អ ៖ កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺ
មហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វា
អាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។

19396970_1710281629265617_4770199231605796650_n
មិនតែប៉ុណ្ណោះទេ នៅពេលដែលអ្នក ទំពារកំពីងរាជនោះ វាធ្វើឲ្យបង្កើ់ន
នូវកម្រិត ទឹកមាត់ ដែលអាចជួយ ការពារជំងឺពុកធ្មេញ បង្កដោយបាក់
តេរី បានយ៉ាងមានប្រសិទ្ធភាព។

 

៣-កាត់បន្ថយកូឡេស្តូរ៉ល ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជ
បានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូ
ឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។

19366539_1710281785932268_2741644212859410129_n

ដូច្នេះផ្លែ
កំពីងរាជ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកមានជាតិខ្លាញ់ និង កូឡេស្តូ
រ៉ល ខ្ពស់នៅក្នុងរាយកាយ។

19275191_1710281669265613_8997101161923480298_n

៤-ថែរក្យាតុល្យភាពទម្ងន់ ៖ មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្ក ដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង , ជំងឺដាច់សរសៃឈាម
ខួរក្បាល និង ជំងឺលើសឈាមជាដើម។

19275017_1710281712598942_642649350775250879_n

ដូច្នេះហើយ បើចង់ការពារ ជំងឺ
ដែលបង្កដោយ ការលើសទម្ងន់នោះ លោកអ្នកគួរតែ ទទួលទាន ផ្លែកំពីង
រាជ ឲ្យបានញឹកញាប់ ពីព្រោះវា សំបូរដោយជាតិសរសៃ ដែលមានអត្ថ
ប្រយោជន៍ ក្នុងការរក្សាទំងន់របស់អ្នក ។

19260397_1710281725932274_7867614603932647303_n

៥-បង្កើនប្រព័ន្ធភាពស៊ាំ ៖ អ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមាន ប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។

19260237_1710281795932267_1352617232848224365_n

៦-ការពារជំងឺឬសដូងបាត ៖ ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិន
ងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុ ដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

19420561_1710281699265610_1750073306385826719_n

៧-អាចកំចាត់ជំងឺរាគនិងទល់លាមក ៖ អ្វីដែលលោកអ្នក នឹកស្មាន មិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និងទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និងផ្តល់ជាតិទឹកវិញ នៅពេល អ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និងរាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺទាំងពីរនេះ ពីថ្នាំធម្មជាតិ៕

19396619_1710281655932281_3543349337580887585_n

ប្រភពៈ We Plant

 

 

SHARE