មិននឹកស្មានថា ផ្លែសេដា ឬ តូម៉ា​ ក៏ជាឱសថព្យាបាលជំងឺបានច្រើនយ៉ាងនេះសោះ

2011

១- ជំងឺលើសឈាម ឈឺក្បាល ទល់លាមក៖ យកគ្រាប់សេដា ៩ក្រាម និងថ្នាំចិនឈ្មោះ ជាបិងជឺស្ងោរទឹកពិសារ
២-ស្រ្តីមានរដូវរអាក់រអួល រដូវមកតិចខុសធម្មតា ឈឺពោះ និងឈឺពោះក្រោយពេលសម្រាលកូន៖ យកគ្រាប់សេដា ៩គ្រាប់ ថ្នាំចិនឈ្មោះ តាន់ភី៦ក្រាម ផ្កាហុងហួរ ៣ក្រាម ហើយដាក់ទឹក និងស្រាក្នុងបរិមាណស្មើគ្នា ស្ងោរថ្នាំទាំងអស់នេះទទួលទានមួយថ្ងៃ២ដង

21317747_1739132989713814_3161950473031358139_n 21272125_1739132939713819_3919110016444051843_n
៣-ហើមហៀរទឹក ស្ទះទឹកនោម ទល់លាមក លាមករឹងក្តៀន៖- យកផ្លែសេដា ហាលស្ងួត
៣ក្រាម បុកអោយល្អិតលាយជាមួយទឹកឃ្មុំទទួលទាន
៤- បែកញើសខ្លាំង និងបែកញើសពេលដេកលក់៖ យកសាច់ ផ្លែសេដា ហាលស្ងួត៣ក្រាម បុកអោយល្អិតលាយជាមួយទឹកឃ្មុំទទួលបាន

21232152_1739132966380483_5807074210490474735_n
៥- ក្រពេញក្រោមស្បែក សម្រាប់ផលិតទឹករងៃ រលាក ហើម៖ យកស្លឹក សេដា ស្រស់ បុកអោយល្អិតលាយជាមួយស្រាបន្តិច ហើយលាបនៅតាម កន្លែងដែលរលាកហើមនោះ
៦- គ្រុនចាញ់លស់ថ្ងៃ(មួយថ្ងៃគ្រុន មួយថ្ងៃខាន)៖ យកស្លឹក សេដាស្រស់ ៣-៥សន្លឹក បុក លាយជាមួយខ្ទឹមសអោយល្អិតហើយយកក្រណាត់ខ្ចប់ជាកញ្ចប់តូចៗរួចញ៉ុកចូលទៅក្នុងរន្ធច្រមុះខាង ឆ្វេង ឬ ខាងស្តាំ មុនពេលគ្រុនចាប់ ២-៣ម៉ោង តាមធម្មតាដែលអ្នកជំងឺដឹងពេល វេលាដែលខ្លួនឯងពេលគ្រុន។

21232039_1739132933047153_8760350576249959720_n

ប្រភពៈ កសិកម្មដំណាំម្រុំ

SHARE