អត្ថប្រយោជន៍៦យ៉ាងរបស់ម៉្សៅ Baking Soda ដែលបងប្អូនមិនគួរមើលរំលង

726

ម៉្សៅ Baking Soda ជាម៉្សៅ Sodium bicarbonate ដែលគេប្រើសំរាប់ដុតនំ ។ ប៉ុន្តែក្រៅពីដុតនំ ម៉្សៅ Baking Soda មានផលប្រយោជន៍ច្រើនទៀតដែលអ្នកមិនបានដឹង ។

1
1. ជួយកំចាត់ក្លិនអាក្រក់
ម៉្សៅ Baking Soda ជួយស្រូបយកនូវក្លិនអាក្រក់បានយ៉ាងមានប្រសិទ្ធភាព អ្នកអាចចាក់វាបន្តិចចូលស្បែកជើងដើម្បីបំបាត់ក្លិនស្អុយ ឬ ចាក់ម្ស៉ៅ Baking Soda ចូលក្នុងចានរួចទុកក្នុង បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក ផ្ទះបាយ ទូរដាក់ស្បែកជើង ទូរដាក់ខោអាវ ទូរទឹកកក ដើម្បីកំចាត់ក្លិនស្អុយបាន។ ប្រសិនបើអ្នកមានក្លៀកមានក្លិន ឬ ជើងមានក្លិនស្អុយអ្នកអាចលាយម៉្សៅ Baking Soda 3-4 ស្លាបព្រា ជាមួយទឹក 3-4 ស្លាបព្រា (កួរអោយខាប់) រួចយកវាមកដុសនឹងក្លៀក ឬ ប្រអប់ជើង វានឹងជួយបំបាត់ក្លិន និង ជួយជំរុះនូវកោសិកាចាស់បានទៀតផង ។

Baking-Soda

2-ធ្វើអោយធ្មេញស
ម៉្សៅ Baking Soda ជួយកំចាត់កំណកកំបោរ ឬ ធ្មេញលឿង ដោយគ្រាន់តែលាយម៉្សៅ Baking Soda មួយស្លាបព្រាជាមួយនឹងទឹកកន្លះស្លាបព្រា ( កូរអោយសប់ ) រួចយកច្រាសដុសធ្មេញផ្តិតវា ហើយយកមកដុសធ្មេញ និងទុកចោលប្រហែល ៥ នាទីសឹមលាងសំអាតចេញជាការស្រេច ។ អ្នកអាចអនុវត្ថន៍បែបនេះម្តងក្នុងមួយអាទិត្យ ជាការប្រសើរ ព្រោះការដុសញឹកញាប់អាចធ្វើអោយកាត់ធ្មេញបាន ។

JarOfBakingSodaAndToothbrush.jpg.653x0_q80_crop-smart

3-ខាត់ស្បែក

ដោយសារតែម៉្សៅ Baking Soda ជួយអោយស និង ជួយសំអាតនូវកោសិកាចាស់ៗ ដូចនេះគេក៏អាចប្រើវាក្នុងការខាត់ស្បែកបានផងដែរ ដោយគ្រាន់តែលាយម៉្សៅ Baking Soda 1ស្លាបព្រាជាមួយនឹងទឹកឃ្មុំ 2 ស្លាបព្រា រួចយកវាមកខាត់ស្បែក រួចទុកពី 1-2 នាទីសឹមលាងចេញដោយទឹកធម្មតា ( អាចប្រើបានទាំងស្បែកខ្លួន និង ស្បែកមុខ ) ។

how-to-exfoliate-skin-raw-honey-and-baking-soda

4-ធ្វើជាថ្នាំដុសធ្មេញ

ដោយសារវាជួយបំបាត់ក្លិន និង ធ្វើអោយធ្មេញស អ្នកទាំងអស់គ្នាអាចលាយ ម៉្សៅ Baking Soda 1 ស្លាបព្រាបាយ ជាមួយនឹង អំបិល ½ ស្លាបព្រាបាយ រួចបន្តក់ទឹក 7-8 តំនក់ ( លាយអោយឡើងខាប់ដូចថ្នាំដុសធ្មេញ ) ។ អ្នកប្រើវាដូចថ្នាំដុសធ្មេញ ដោយដុសពី 2-3 ដងក្នុងមួយអាទិត្យ ។

Baking-soda-for-oral-health

5. កំចាត់ជាតិខ្លាញ់
នៅក្នុងផ្ទះបាយជាពិសេសគឺ កន្លែងចំអិនម្ហួបតែងតែដិតជាប់នូវជាតិខ្លាញ់នៅជាប់នឹងជញ្ជាំង ឬ ការ៉ូ ឬ ចង្ក្រានហ្កាស ដែលពិបាកនឹងលាងសំអាត ដូចនេះ វិធីងាយក្នុងការកំចាត់នូវជាត់ខ្លាញ់ដែលកកជាប់នេះ អ្នកទាំងអស់គ្នាអាចលាយម៉្សៅ Baking Soda 2 ស្លាបព្រាជាមួយនឹងទឹក 1 កែវ រួចធ្វើការជូតសំអាតជញ្ជាំង ការ៉ូ ឬ ចង្ក្រានហ្កាស ដោយប្រើក្រណាត់ជូត ឬ ប៉ុងលាងចានជូតសំអាត ។

182394675_0-768x434

6. លាងសំអាតបំពង់ស្ទុះ
ក្នុងករណីឡាបូលាងដៃ បំពង់បង្ហូរទឹកក្នុងបន្ទប់ទឹក ឡាបូលាងចានស្ទះដោយមិនដឹងមូលហេតុ មុនពេលដែលអ្នកធ្វើការដោះមើល អ្នកសាកល្បងវិធីងាយៗជាមុនសិន ដោយគ្រាន់តែ
– ចាក់ម៉្សៅ Baking Soda 3-4 ស្លាបព្រាចូលបំពង់បង្ហូរ
– បន្ទាប់ចាក់ទឹកខ្មេះប្រហែល 1 កែវចូលតាមក្រោយ
– រង់ចាំ 3-5 នាទីសឹមចាក់ទឹកក្តៅតាមក្រោយ ( ប្រហែល 2-3 កែវ )
ខ្ញុំសាកល្បងវិធីនេះ ហើយវាពិតជាមានប្រសិទ្ធភាពមែន ។

How-to-Naturally-Clean-a-Clogged-Drain-4

SHARE