អ្នកទាំងអស់គ្នាប្រាកដជាមិនច្បាស់ថាគួរប្រើវិធីណាដែលងាយ ដើម្បីធ្វើការសម្អាតជាតិពុលក្នុងថ្លើមទេមែនទេ? អស់បារម្ភ ព្រោះខាងក្រោមនេះជាវិធីដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពសម្រាប់អ្នក ដោយគ្រាន់តែក្រេបទឹកថ្នាំធម្មជាតិនេះបន្តិចនោះ។
***គ្រឿងផ្សំ***
-ស្លឹកជីអង្កាមស្រស់មួយក្ដាប់ដៃ
-ទឹកក្រូចឆ្មារ ១/៣ពែង
-កន្លះពែងនៃទឹកក្រូចច្របាច់
-ទឹកធម្មតា ១ លីត្រ
-ទឹកឃ្មុំសរីរាង្គ ដើម្បីបន្ថែមរសជាតិ
-ដាក់ទឹកក្នុងឆ្នាំ រួចយកទៅដាំឲ្យពុះ
– បន្ទាប់មកយកស្លឹកជីអង្កាមមកបង់ដាក់ចូល ដាំទុកចោលប្រមាណ ៥នាទីទៀត
-លើកឆ្នាំងចេញពីចង្ក្រាន ទុកចោលឲ្យត្រជាក់រយៈពេល ១០នាទី
-បន្ថែមទឹកក្រូចឆ្មារចូលជាការស្រេច
-អ្នកអាចបន្ថែមទឹកឃ្មុំមួយចំនួនចូល ដើម្បីទទួលបានរសជាតិកាន់តែប្រសើរ
***វិធីប្រើ***
-បរិភោគទឹកថ្នាំនេះជារៀងរាល់ថ្ងៃ សម្រាប់រយៈពេលពេញមួយសប្តាហ៍ បន្ទាប់មកផ្អាកហើយធ្វើម្តងទៀតនៅពេលណាដែលអ្នកគិតថាវាចាំបាច់៕