***ការរៀបចំដី***
-ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង
-ហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ
-បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក
-ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង
-យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី
***ការរើសពូជ***
-ខ្ទឹមដែលដាំនេះ គឺទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ
-ពូជដែលគេនិយមដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន
-ការដាំត្រូវរើយកតែដើមធំ និងថ្លោសល្អ ដើមឆាប់បែកកូនច្រើន រើសយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
***ការដាំ***
-ក្នុងការដាំត្រូវដកភ្លាមដាំភ្លាម
-ត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ
-ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។
***ការថែទាំ***
-ក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច
-បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
***កាប្រមូលផល***
-ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គេអាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។
-ក្នុង ១ឆ្នាំ គេអាចប្រមូលផលបាន ៦ ទៅ ៨ដង ក្នុង ១គឺឡូក្រាម អាចលក់បានតំលៃ ២០០០-៣០០០រៀល ។
-លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គេតែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជ ឡើយ ។
*ចំណាំ*
-គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។
-យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង។