***ការរៀបចំដី****
- រៀបចំដី និងលើករងអោយបានត្រឹមត្រូវ ដើម្បីជួយដល់ការលូតលាស់របស់ឬស។
- មានចន្លោះគុម្ព និងចន្លោះរង្គត្រឹមត្រូវ ងាយស្រួលក្នុងការសោចស្រព្វ
- ប្រើកៅស៊ូប្លាស្ទិច និចំបើងគ្រប់រង ដើម្បីកាត់បន្ថយស្មៅ និងសត្វល្អិតចង្រៃ
- ប្រើជីទ្រាប់បាត 20-20-15 ចំនួន ៦០ក្រាម/ម៉ែត្រការ៉េ
- លាមកគោ ឬកំប៉ុស្តិ៍ ចំនួន ៣គីឡូ/២ម៉ែត្រការ៉េ
- ជ្រុំដីអោយបានសពល្អ
*** ការលើករង***
- ទទឹងរង ១ម
- កំពស់រង ៣០សម (រដូវប្រាំង ២០សម)
- ចន្លោះរង ៥០សម
***ការបណ្តុះកូននិងការដាំ***
- ប្រើល្បាយដីដែលមានគុណភាពល្អ
- ប្រើស្បៃការពារកូនអោយបានត្រឹមត្រូវ
- គ្រប់គ្រង់សំណើមដីកូនបណ្តុះបានល្អ
- ពង្រឹងកូនមុនពេលដាំ
- មុនពេលដាំត្រូវប្រើថ្នាំការពារ
- កាត់បន្ថយការស្រោចទឹកមុនពេលដាំ
- ដាំកូននៅពេលល្ងាច
- កុំដាំកូនជ្រៅពេក
***សត្វល្អិតចង្រៃបំប្លាញ់ប៉េងប៉ោះ***
- រុយស
- ទ្រីប
- ដង្កូវចោះផ្លែ
- ដង្កូវសីញ៉េ
- ម៉ាយ
– របៀបការពារដោយប្រើថ្នាំពុលដូចជា Dinotefuran, Thaimetothaim, Imidacloprid, Abamectin
***ជំងឺដែលបំប្លាញលើប៉េងប៉ោះ***
- ជំងឺផ្សិត លេតប្លាយ
- ជំងឺផ្សិត អៀលីប្លាយ
- វីរុស មូសាអីច
- វីរុស រួញស្លឹក
- វិធានការការពារដោយប្រើថ្នាំ
Chlrothalonil, Mancozeb, Propanocarb, Metalaxy
ប្រភពៈ បណ្ណាល័យកសិកម្ម