***ចរិកលក្ខណះ និងលក្ខណ្ឌរបស់ជំងឺ***
- កើតមានលើដំណាំ ម្ទេស, ត្រប់, ប៉េងបោះ, ម្រះ, ននោង , ឪឡឹក, ខ្ទឹមត្រសក់ផ្អែម និងសណ្តែក
– បំផ្លាញទៅលើផ្លែមានសភាពរលួយនៅលើផ្លែដែលមានរាងជារង្វង់មូល ដោយមានស្នាមអុចពណ៍ត្នោត ឬពណ៍ខ្មៅនៅចំកណ្តាល ។
- ផ្លែរងការបំផ្លាញតាំងពីដំណាក់កាលក្តឹប ប៉ុន្តែវាចេញរោគសញ្ញានៅពេលផ្លែទុំ
- ជំងឺនេះកើតឡើងខ្លាំងនៅសីតុណ្ហភាព ២០-២៥ អង្សា និងមានសំណើមខ្ពស់
***ការគ្រប់គ្រង***
-ម្រមូលកាកសំណល់ដែលរងការបំផ្លាញចេញពីចំការ
ប្រមូលផលមុនពេលផ្លែទុំខ្លាំង។
- ដាំដំណាំមានចន្លោះគុម្ពត្រឹមត្រូវដើម្បីមានខ្យល់គ្រប់គ្រាន់នៅក្នុងចំការ
- ដាំដំណាំឆ្លាស់ ២-៣ឆ្នាំ អាចកាត់បន្ថយភា្នក់ងាររបង្ករបាន
- ប្រើថ្នាំ copper oxychloride, Benomyl, Mancozeb នៅដំណាក់កាលចេញក្តឹបក្នុងលក្ខណសមស្រប។
ប្រភពៈ បណ្ណាល័យកសិកម្ម