១. សមាសធាតុប្រឆាំងនឹងសត្វល្អិត
សម្បកផ្លែក្រូច មានផ្ទុកសមាសធាតុ D-Limonene និង Linalool ដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត។
២. ផ្នែកប្រើប្រាស់
សម្បកផ្លែក្រូចពោធិសាត់ ក្រូចសើច ក្រូចឆ្មារ ក្រូចឃ្វិច ក្រូចថ្លុង (ក្រូចសើចមានប្រសិទ្ធភាពខ្លាំងជាងគេ)។
៣. វិធីផ្សំ និង ប្រើប្រាស់
– ចិតយកសម្បកក្រូចដូចដែលបាន រៀបរាប់ខាងលើ ហើយយកសរសៃសចេញ។
– ដាក់សម្បកក្រូចចូលក្នុងក្រឡ ឬ កែវ។
– ចាក់ទឹកក្ដៅចូល ក្នុងកម្រិតទឹកក្ដៅ ២ កែវ សម្រាប់សម្បកក្រូច ១ ផ្លែ។
– ត្រាំល្បាយរយៈពេលមួយយប់។
– សម្រិត ឬ ច្រោះយកទឹកថ្នាំសម្រាប់ប្រើប្រាស់បាញ់លើសត្វល្អិត។
៤. កំណត់សំគាល់÷ ប្រសិទ្ធភាពថ្នាំពុល នឹង កើនឡើងនៅពេលលាយជាមួយទឹកសាប៊ូ។
៥. ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ច្រមោចភ្លើង
– រុយ
– កណ្ដៀរ
ប្រភពពីៈសៀវភៅបៃតង