***🍊ផល់វិជ្ជមានដល់សុខភាព ដែលយើងនឹងទទួលបានពីការទទួលទានផ្លែឈើត្រាំ និងបន្លែជ្រក់ ៖
-ជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង និងជំងឺថ្លើម
-ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី( រ៉ាឌីកាល់សេរី គឺជាសារធាតុគីមីដែលមិនច្បាស់លាស់មួយ ដែលកើតមាននៅក្នុងរាងកាយដោយធម្មជាតិ ដោយវានឹងធ្វើឲ្យមានការខូចខាតកោសិកា និងអាចបង្កជាជំងឺបេះដូង ថ្លើម និងមហារីក)
-ជំនួយដល់ប្រព័ន្ធរំលាយអាហារ
***ផល់អវិជ្ជមានដល់សុខភាព ដែលយើងនឹងទទួលបានពីការទទួលទានផ្លែឈើត្រាំ និងបន្លែជ្រក់ ៖
-បង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម
ជាធម្មតាការទទួលទាននូវប្រភេទចំណីអាហារជ្រក់ ក្នុងកំរិតមួយសមល្មម នឹងផ្តល់នូវផលប្រយោជន៍ជាច្រើន មកដល់សុខភាពរបស់យើង។
ប៉ុន្តែផ្ទុយទៅវិញ ការមានទំលាប់ទទួលទានប្រភេទចំណីអាហារជ្រក់ដែលមានរសជាតិប្រៃខ្លាំង ឬច្រើនហួសកំរិត អាចបង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម កាន់តែខ្ពស់។
ប្រភពៈ ម្រុំធម្មជាតិ