គ្រឿងផ្សំធម្មជាតិតែ២មុខ​ជួយ​ព្យាបាល​រោគ​ក្អក​បាន​ធូរ​ស្រាយ​ភ្លាមៗ​

1185

ក្នុង​ក្បូន​ឱសថ​បូរាណ ក៏​ដូ​ជា​វេជ្ជសាស្ត្រ​ទំនើប បាន​វិភាគ​ឃើញថា ខ្ទឹមស​ពិតជា​មានគុណ​ប្រយោជន៍​ដ៏​ច្រើន។ ដើម្បី​ព្យាបាល​ការ​ក្អក​ធ្ងន់ធ្ងរ គប្បី​អនុវត្ត​តាមរបៀប​ខាងក្រោម​នេះ​៖

4
១- ខ្ទឹមស និង​ទឹកឃ្មុំ​
​-យក​ខ្ទឹមស ៤ ប្រាំ​កំ​ពិស លាងឲ្យ​ស្អាត រួច​ដំ​តិចៗ​ឲ្យ​បែក ដាក់​ក្នុង​ចាន​លាយ​នឹង​ទឹកឃ្មុំ​ប្រហែល ៣-៤ ស្លាបព្រា​បាយ រួច​យកទៅ​ចំហុយ

3

-បន្ទាប់ពី​ចំហុយ​វា​ប្រមាណ ១៥ នាទី ទុក​វា​ឲ្យ​ត្រជាក់ រួច​ផឹក​១​ថ្ងៃ ៣ ដង ១​ដង​ប្រហែល ២ ស្លាបព្រា​កាហ្វេ
​-ប្រមាណ ៣០ នាទី ក្រោយពេល​ផឹក​វា នោះ​អ្នកនឹង​បាត់​ក្អក ក៏ដូចជា​ជួយ​ឲ្យ​ការ​រលាក​បំពង់ក​ថយ​ចុះ ស្លេះ​ក៏​ហូរ​ចេញ

-គប្បី​ផឹក​វា​អំឡុងពេល ៣ ថ្ងៃ ដើម្បី​ឲ្យ​ការ​ក្អក រលាក បាត់​ទាំងស្រុង

461a927398c6fe6d5599c0a11757877a

២- ខ្ទឹមស ចំហុយ​ជាមួយ​អំបិល ឬស្ករស​
​-ប្រើ​ខ្ទឹមស ២-៣ កំ​ពិស សំរាប់​ក្មេង​, ៧-៨ កំ​ពិស សំរាប់​មនុស្ស​ចាស់

5

-យក​ខ្ទឹម​ដំ​ឲ្យ​បែកៗ បន្ថែម​អំបិល​បន្តិច រួច​លាយ​ជាមួយ​ទឹកបន្តិច ហើយ​ដាក់​ចំហុយ​ប្រមាណ ១៥នាទី

-ផឹក​១​ថ្ងៃ ៣​ដង ប្រសិនបើ​អាការៈ​ក្អក​ធ្ងន់ធ្ងរ

2
​-ថ្ងៃ​បន្ទាប់​ធ្វើបែបនេះ​ដដែល គ្រាន់តែ​បន្ថែម​ស្ករ​១​ស្លាបព្រា​កាហ្វេ ទៅ ២ ស្លាបព្រា​កាហ្វេ

-​អ្នក​អាច​ពុំ​ចាំបាច់​ចំហុយ​វា​ក៏បាន ដោយ​គ្រាន់តែ​រម្ងាស់​វា​ប្រើ​ភ្លើង​តិចៗ ឲ្យ​ល្បាយ​ទឹក​នេះ​នៅសល់ ២/៣ គឺ​ប្រើ​បាន​ហើយ។

1

 

SHARE