ការដាក់ជីត្រឹមត្រូវវាធ្វើឲ្យក្រូចឆ្មារបស់យើងល្អ
ធំលឿនហើយឆាប់បានផល។
ការត្រៀមកន្លែងសំដាំ-មិនថាយើងដាំជាប់និងដីឬរបៀបលូទេយើងត្រូវចេះធ្វើជីកំប៉ុសឬជីធម្មជាតិដើម្បីដាំក្រូចឆ្មាជាមុនសិន
វិធីដាំ៖-ក្រោយពីដាក់ដីដែលលាយជាមួយនិងជីធម្មជាតិរួចហើយយើងត្រូវស្រោចទឹកថ្មាំសំលាប់មេរូគដីជា
មុនសិន(មេរូគដីគឺឈឿរ៉ាដែលវាធ្វើឲ្យដើមក្រូចឆ្មារបស់យើងមិនធំដើមក្រឹនស្លឹករួញ.ការបាញ់ថ្នាំ
សំលាប់មេរូគដីសំខាន់ណាស់)
-រៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រុណ្ដៅ
-ពេលយើងចាប់ផ្ដើមក្នុងរយះពេល១ខែដំបូងយើងមិនចាំបាច់ឲ្យជីវាទេ(មូលហេតុព្រោះដីដែលយើង
វាបានលាយជីធម្មជាតិរួនហើយ)..យើងគ្រាន់តែស្រោចទឹកវា២ដងក្នុង១ថ្ងៃ។ពេលដាក់កូនដាំយើងគួយកឈើដោតហើយចងដើមវាឲ្យនែនល្មមរួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃផង….
-ការដាក់ជីក្នុងរយះខែទី.២.៣.៤.យើងគួដាក់ជីលេខ.១៦.៨.៨.ដើម្បីជំនួយដើម.ការដាក់ជីយើងគួធ្វើចន្លោះគ្នារល់.២០ថ្ងៃទៅ២៥ថ្ងៃម្ដងបរិមាណឲ្យជី.គឺជី១ក្ដាប់ដៃលាយទឹក៤ផ្តិលស្រោច
ដើមក្រូចឆ្មា៤ដើម-ការដាក់ជីក្នុងខែទី.៥.៦.ប្រើជី.១៦.៨ដ៏ដែលបរិមាណឲ្យជីជី១ក្ដាប់ដៃលាយទឹក២ផ្តិលស្រោចក្រូចឆ្មា២ដើម
-ការដាក់ជីក្នុងខែ៧តរទៅយើងដាក់ជីលេខ១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក១ផ្តិល
ប្រើស្រោចដើមក្រូចឆ្មា១ដើម…
-ក្រោពីក្រូចឆ្មាយើងចាប់ផ្ដើចេញផ្កាចេញក្ដិបនៅក្នុងខែ៩ដល់ចុងខែ១០យើងត្រូវជីលេខ
១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើនបរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផកតិល
ប្រើស្រោចដើមក្រូឆ្មា១ដើម។.យើងប្រើជីលេខ១៥.១៥.១៥.នេះរហូតដល់ចុងខែ១ទើបឈប់ឲ្យ
បញ្ជាក់ការស្រោចជី.មុនពេលយើងស្រោចជីយើងត្រូវស្រោចទឹកគាល់វាឲ្យជោគជាមុនសិនរួចហើយស្រោចជីតាមក្រោយ.ការស្រោចជីគួស្រោចឲ្យឆ្ងាយពីគាល់ក្រូចឆ្មាប្រហែល២តឹក(ការស្រោច
បែបនេះវាធ្វើឲ្យឬសក្រូចឆ្មាយើងដុះបានឆ្ងាយធុននិងជម្ងឺមិនងាយងាប់។
សូមចុចមើលវីដេអូ៖
ប្រភព៖ ផេក អ៊ាង សុផល្លែត Sophalleth
បច្ចេកទេសដាំខ្ញីក្នុងការុងកន្លងមកវេបសាយយើងខ្ញុំបានផូសពីរបៀបដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍ ។ ឥឡូវយើងមានវិធីសាស្រ្តថ្មីមួយទៀតហើយ វីធីនេះ ទទួលបានផលលឿននិងស្រួលថែទាំ ។
-ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ-មើមពូជខ្ញី
-ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។
វិធីដាំ៖-បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន-ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
-យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាលជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
ការថែទាំ៖-ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
-ធ្វើការសំអាតស្មៅចេញ-អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
លោកអ្នកដែលចង់ដាំស្ពៃតាមវិធីថ្មីនេះ ពិតជាមានភាពងាយស្រួលមែនទែន ដោលលោកអ្នកអាចដាំមុខផ្ទះបើទោះជាដីមុខផ្ទះចាក់បេតុងក៏ដោយ ក៏លោកអ្នកអាចដាំបានដែរ៖
វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍-ជាដំបូងយើងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន
-យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិស៊ីម៉ង់ត៍អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ
-យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាលាមកគោស្ងួត និងកំទេចស្លឹកឈើងាប់ហើយដាក់
ក្នុងបាវស៊ីម៉ង់ត៍រួចយកកូនស្ពៃមកដាំជាការស្រាច់ហើយតែកុំភ្លេចយកចំបើងគ្របគល់វាផង
-ការស្រោចទឹកត្រូវស្រោចពេលព្រលឹម-ត្រូវការពារមាន់ ទា និងបក្សីផ្សេងៗកុំអោយចឹកបំផ្លាញបន្លែ។
ប្រភពPageឯ.ឧ អ៊ាង សុផល្លែត Sophalleth