អង្គការវប្បធម៌សហប្រជាជាតិ បានបញ្ជូលប្រាសាទបុរាណមួយនៅក្នុងប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃសៅរ៍ ទី ០៨ ខែកក្កដា ឆ្នាំ ២០១៧។
មានរយៈចម្ងាយប្រមាណ ២០៦ គ.ម ពីទីក្រុងភ្នំពេញ ប្រាសាទសំបូរព្រៃគុហ៍ គឺជាតំបន់សម្បូរទៅដោយប្រាសាទជាច្រើន ក្នុងនោះមានប្រាសាទដប់ រាងប្រាំបីជ្រុង។
UNESCO បាននិយាយថា តំបន់នេះជា ឦសានបុរៈ ដែលជាទីក្រុងនៃអាណាចក្រចេនឡា ដែលបានសាងសង់លើផ្ទៃដី ២៥ គ.ម ការ៉េ។ ឥលូវនេះ ប្រាសាទសំបូរព្រៃគុហ៍ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកចូលទស្សនា និងសិក្សាពីប្រវត្តិសាស្រ្តនានា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បាននិយាយកាលពីថ្ងៃអាទិត្យនេះថា៖ «ការសម្រេចចិត្តរបស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក UNESCO គឺជាមោទនភាពដ៏អស្ចារ្យមួយទៀតសម្រាប់ប្រទេសកម្ពុជា។»
គួរបញ្ជាក់ផងដែរថា ប្រាសាទពីរផ្សេងទៀត គឺប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ដែលបានកសាងក្នុងសតវត្សទី ១១ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បានក្លាយជាបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ២០០៤ និង ២០០៨៕