ទេសចរណ៍ ៖ ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រ ពីក្រុងសៀមរាប ។
ប្រាសាទនេះមានលក្ខណៈស្រដៀងនឹង ប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ ។ ប្រាសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ៕
ទំព័រដើម ទីផ្សារកសិផល