ឆ្នេរខ្សាច់ធម្មជាតិ ដ៏ស្រស់ស្អាត ពោរពេញទៅដោយ ទិដ្ឋភាពដ៏រ៉ូម៉ែនទិច

50

ឆ្នេរ Boracay  គឺជាតំបន់ទេសចរណ៍ធម្មជាតិ  ដ៏ស្រស់ស្អាត   ដែលមានទីតាំងស្ថិតនៅក្នុងតំបន់
អាស៊ីប៉ាស៊ីហ្វិក នៅលើកោះ Boracay នៅក្នុងប្រទេសហ្វីលីពីន។​ ឆ្នេរ Boracay ជាតំបន់កម្សាន្ត
ដ៏មានប្រជាប្រិយភាព ពោរពេញទៅដោយទេសភាពដ៏ស្រស់ត្រកាល ស្រស់បំព្រង  ត្រជាក់ភ្នែក
ប្លែកអារម្មណ៍ ជាមួយនឹងទិដ្ឋភាពដ៏ទាក់ទាញ។

2-21-07-2014--11-39-22

ឆ្នេរ Boracay សម្បូរទៅដោយបរិយាកាសខ្យល់ធម្មជាតិបរិសុទ្ធមានឆ្នេរខ្សាច់ពណ៌សក្បោះ ទឹក
សមុទ្រដ៏ថ្លាឈ្វេង  និងមានកន្លែងអង្គុយទទួលទានអាហារ ធ្វើពីឈើប្រកស្បូវ តម្រៀបគ្នាជាជួរ
នៅតាមមាត់ឆ្នេរ។

ជាពិសេស តំបន់កម្សាន្តដ៏ស្រស់ស្អាត អាចផ្តល់ឱ្យភ្ញៀវទេសចរ ជាច្រើនរីករាយជាមួយនឹងការ
គយគន់ទេសភាព នៅជុំវិញកោះ ឡើងភ្នំ ហែលទឹក ជិះទូក ស្ទួចត្រី ជិះកង់ មុជទឹកទស្សនានូវ
ក្រោមបាតទឹក ដេកហាលថ្ងៃ និងរីករាយកម្សាន្តទេសភាពដ៏ស្រស់ស្អាតនាពេលរាត្រីតាមមាត់
ឆ្នេរ៕

SHARE