រមណីយដ្ឋានធម្មជាតិ ដ៏ទាក់ទាញ កោះខ្សាច់

56

រមណីដ្ឋាន​កោះ​ខ្សាច់ គឺជា​រមណីដ្ឋាន​មួយដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ក្នុងអំឡុង រដូវប្រាំង ជាពិសេស​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ខែ្មរ និង​បុណ្យចូលឆ្នាំ​ចិន​។​

eba9ebec-dc92-4daa-ab73-06e644d319ec-22-07-2014--09-46-22
​រមណីដ្ឋាន​កោះ​ខ្សាច់​នេះ មាន​ទទឹង ០.៥​គ​.​ម និង​បណ្តោយ​២​គ​.​ម ដែល​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​មាន​ទឹក​ហូរ​ពីលើ ជាមួយ​រស្មី​ព្រះអាទិត្យ​ចែងចាំង​ពីលើ​។ ភ្ញៀវទេសចរ​បរទេស​ទាំងឡាយ តែង​មក​ទស្សនា សំរាកលំហែ​នៅ​លើ​ឆ្នេរ​ខ្សាច់​យ៉ាង​សប្បាយរីករាយ ហើយ​កោះ​ខ្សាច់​នេះ​បានផ្តល់ នូវ​កន្លែង​ដ៏​ស្រស់ស្អាត សម្រាប់​ងូតទឹក ហែល​លេង និង​ស្ទូចត្រី​កំសាន្ត​។​

​រមណីដ្ឋាន​កោះ​ខ្សាច់ មាន​ទីតាំង​ស្ថិតនៅ​លើ​ទន្លេសេសាន ចំងាយ​៥​គ​.​ម ភាគ​ខាងកើត នៃ​ក្រុង​ស្ទឹង ត្រែង​៕

SHARE