យល់ដឹង​អំពី​កសិកម្ម​ប្ញ​ស្សី​

159

ពូជ​ដើម​ឬ​ស្សី​ធំ ទំពាំង​ក៏​ធំ​
​ប្ញ​ស្សី​ជា​ដំណាំ​ងាយ​ដាំ​ងាយ​ថែ ហើយ​ឆាប់​បាន​ផល​ជា​ទំពាំង សម្រាប់​បរិភោគ ។ របៀប​ដាំ​ប្ញ​ស្សី មាន​ដូចខាងក្រោម​នេះ ៖
+ជ្រើសរើស​ពូជ​ប្ញ​ស្សី​៖
យើង​ត្រូវ​ជ្រើសរើស​ពូជ​ណា ដែល​ផ្តល់​ទំពាំង​ធំ ហើយ​ឆាប់​ភ្លោះ​សាយ​គុម្ព​រហ័ស ដូចជា ពូជ​ប្ញ​ស្សី​ស្រុក ប្ញ​ស្សី​បាយ​តុង ជាដើម​។ ដើម​ប្ញ​ស្សី​ណា ដែលមាន​ភ្នែក​ល្អ នៅ​ថ្នាំង ជា​ប្ញ​ស្សី ដែល​ដាំ​ឆាប់​ដុះ ឬ ក៏​ជ្រើស កាត់​យក ខ្នែង​ទំពាំង​ណាមួយ ដែល​ដុះ​រាយប៉ាយ បម្រុង​នឹង​ចេញ​ជា​ទំពាំង ដើម្បី​យកទៅ​ដាំ នៅ​អន្លង់​ផ្សេងទៀត​។
+ របៀបដាំ៖
– មុននឹង​ដាំ គេ​ត្រូវ​ជីក​អន្លង់ ធ្វើ​ដី​អោយរ​សោះៗ​បន្តិច បើ​ដី​ម្តុំ​នោះ​ស្អិត​ពេក សូម​ចិញ្ច្រាំ​ចំបើង​ដាក់​លាយ អោយរ​សោះៗ ទើប​ប្រស់​ទឹក​អោយ​សើម​។​
– ពេល​ដាំ គេ​មិនបាច់​ច្រិ​ប​ប្ញ​ស នៅ​ថ្នាំង​ប្ញ​ស្សី​ចេញ​ឡើយ គឺ​ទុក​ដើម្បីអោយ ប្ញ​ស្សី​លាស់​ខ្នែង​ថ្មី បន្ថែមទៀត ច្រើនជាង​មុន​។​
គេ​ត្រូវ​ដាំ​ប្ញ​ស្សី ប្រហែល បី​តឹក ទៅ​កន្លះ​ម៉ែត្រ ឆ្ងាយ​ពីគ្នា​។ បើ​ដាំ ជា​កូន​ទំពាំង សូម​លុប​ដី​អោយ​ជិត ទុក​ចុង​ទំពាំង ប​និ្ត​ច​អោយ​ផុតពី​ដី​។ បើ​ដាំ​ថ្នាំង សូម​លុប​ដី​អោយ​បាត់​ថ្នាំង​ប្ញ​ស្សី ប៉ុន្តែ ទុក​ចុង​ត្រួយ​ខ្នែង អោយ​ផុត​ចុង​ពី​ដី​។​
+ វិធីថែទាំ៖
– នៅពេល​ប្ញ​ស្សី​ចាប់ផ្តើម​ចាក់​ប្ញ​ស សូម​ឧស្សាហ៍​ប្រស់​ទឹក យក​ចំបើង​គ្រប​គល់ ដើម្បី​រក្សា​សំណើម អោយ​ត្រជាក់​គល់​។​
– ពេល​ប្ញ​ស្សី​ចាប់ផ្តើម​សាយ​គុម្ព សូម​ឧស្សាហ៍​ជ្រោយ​ដី​ពូន​គល់ នោះ​ទំពាំង​នឹងមាន​លាស់​កាន់តែច្រើន​។ បើ​មាន​ស្លឹក​ចាស់​មែក​ចាស់ សូម​បោស​ដុត​ចេញ ហើយ​យក​ទឹក​ពន្លត់ ផេះ​ឬ​ស្សី​នឹង​ក្លាយជា​ដីជីរ សម្រាប់​ទំពាំង​ក្រោយ​ដុះដាល​
– ពូជ​ប្ញ​ស្សី​ខ្លះ ផ្តល់​ទំពាំង​ធំៗ តែ​មិនសូវ​ច្រើន​ទេ ដូចជា​ប្ញ​ស្សី​បាយ​តុង​ជាដើម​។ ពូជ​ខ្លះទៀត ផ្តល់​ទំពាំង​ច្រើន តែ​ទំពាំង​តូចៗ ដូចជា ប្ញ​ស្សី​ព្រេច​ជាដើម​។​
– រដូវ​ណា ក៏​ជា​រដូវ​ល្អ សម្រាប់​ដាំ​ប្ញ​ស្សី​ដែរ បើ​នៅ​រដូវភ្លៀង យើង​មិនសូវ​ពិបាក​ស្រោច​ទឹក​ទេ បន្ទាប់ពី​ដាំ​ហើយ​។ បើ​នៅ​រដូវប្រាំង ត្រូវ​រក្សា​គល់​អោយ​សើម ដើម្បីអោយ​មាន​ដុះ​ទំពាំង​។​
– ប្ញ​ស្សី មិនត្រូវ​ការដាក់​ជីរ អោយបាន​លាស់​ទំពាំង​ទេ គឺ​ត្រូវការ​តែ​ដី និង សំណើម ប៉ុណ្ណោះ​។ ជី​ដែល​ល្អ គឺ​ផេះ​ដែល​ដុត​ស្លឹក​និង​មែក​ឬ​ស្សី​ដែល​ចាស់​ស្លាប់ ដុត​ហើយ​ចាក់ទឹក​រួច​យកទៅ​លប់​គល់​វិញ​៕
ប្រភព៖ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE