+ វិធីធ្វើ៖
– យកសំបុកកណ្តៀរ១ក្តាប់ដៃ បំបែកឲ្យម៉ដ្ឋ រួចលាយជាមួយ បាយ១គីឡូក្រាម បន្ទាប់មកដាក់ចូលក្នុងធុងជ័រមួយលាយជាមួយទឹក២០លីត្រ ហើយគ្របទុករយៈពេល៧-១០ថ្ងៃ ដើម្បីបង្កើតជាមេរបស់វា ដោយមានពពុះសនៅខាងលើ។
– បន្ទាប់មកយកទឹកនេះមកស្រោចនៅលើកន្លែងព្រៃដែលមានគំនរដីសំបុកស្រមោច ឬលើដីដំបូកដែលមានកណ្តៀររស់នៅ ហើយយកចំបើង ឬស្លឹកឈើរាយគ្របពីលើ ហើយស្រោចទឹកមេនេះពីលើម្តងទៀត រួចប្រោះបន្ថែមទឹកធម្មតាឲ្យវាសើមជារៀងរាល់ថ្ងៃ រយៈពេល១០-១៥ថ្ងៃផ្សិតនឹងចាប់ផ្តើមដុះ ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង