+ អត្ថប្រយោជន៍
– ជំរុញការលូតលាស់ដល់រុក្ខជាតិ
– កាច់បំបែកជីកំប៉ុស្តបានលឿនរហ័ស (ស្លឹកឈើ ចំបើង ស្មៅ…)
– ប្រើរំលាយគល់ជញ្ជ្រាំងត្រឹមតែ 7-10 ថ្ងៃ
– ពិសេសសំរាប់អ្នកគ្របស្មៅនៅគល់ដំណាំ ។
+ ធាតុផ្សំ
– សំបុកកណ្ដៀរ កន្លះគីឡូ
– បាយ 5 គីឡូ
– ទឹកស្អាត 200 លីត្រ
+ របៀបធ្វើ
– ច្របល់បាយ និងសំបុកកណ្ដៀរបញ្ចូលគ្នាឲ្យសព្វ
– ដាក់ក្នុងធុងចាក់ទឹកចូលគ្របឲ្យជិត ផ្អាប់ទុករយៈពេល ៧ថ្ងៃ អាចយកមកប្រើបាន ។
– ពេលគ្រប់៧ថ្ងៃ យើងចាក់យកទឹកជីចេញ ទុក៣០% ក្នុងធុងថែមបាយ ៥គីឡូ ផ្អាប់ទុក៣ថ្ងៃ ចាំថែមទឹកឲ្យពេញ ធុងផ្អាប់៧ថ្ងៃ យើងនឹងបានជីប្រើម្ដងទៀត ។ ធ្វើដូចគ្នាបន្តយើងនឹងបានជីប្រើរហូតដោយមិនបាច់ទៅជីគសំបក កណ្ដៀរទេ ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង