+ គន្លឹះមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មស៊ុត
– ធ្វើការស្ទាបស្ទង់ទីផ្សារ និងរៀបចំគំរោងចិញ្ចឹម នឹងថវិកា
– ទិញពូជមាន់កាត់ដែលផ្ដល់ពងច្រើន ហើយជំនួសហ្វូងមាន់ដែលបន្ទាប់ពីផ្ដល់ពងបាន ១ ឬ ២ឆ្នាំ ។
– សាងសង់ទ្រុងអោយបានល្អ នៅកន្លែងដែលស្ងួតល្អ ដោយមានកំរាលអង្កាម មានខ្យល់ចេញចូលល្អ និងដំបូល ត្រជាក់ ។
– ផ្ដល់នូវទំហំផ្ទៃកំរាលគ្រប់គ្រាន់ ដើម្បីជៀសវាងកំរាលសើម ឬការដាក់មានច្រើនពេក ។
– ផ្ដល់ស្នូកទឹក និងស្នូកចំណីអោយបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងកាត់បន្ថយការស្ត្រេស ។
– ផ្ដល់ទ្រនំប្រវែង ១ម៉ែត្រ និងសំបុកមួយសំរាប់មាន់ពងចំនួន ៥ ក្បាល ។
– ផ្ដល់នូវអាហារដែលមានតុល្យភាពល្អ កំរិតប្រូតេអ៊ីនខ្ពស់ របបអាហារជាមូលដ្ឋានដោយមានវីតាមីន (Vitamin)/ សារធាតុរ៉ែប្រម៉ិច (mineral premix) និងបន្ថែមសំបកខ្យង ខ្ចៅ ដែលកិនស្រេចសំរាប់មាន់ពង ទាំងនោះ ។
– ផ្ដល់ចំណីអាហារដល់មេមាន់ជិតពង និងមាន់កំពុងពងអោយបានច្រើនតាមដែលវាអាចស៊ីបាន ប៉ុន្តែត្រូវដាក់ស្នូក ទឹក និងស្នូកចំណីដោយចងព្យួរ តម្រូវទៅតាមកំពស់ ដែលមាន់អាចស៊ីបាន ដើម្បីលុបបំបាត់នូវការកំពប់ ។
– ត្រូវធានាអះអាងថា គ្រប់មាន់ទាំងអស់ត្រូវផឹកទឹកស្អាតគ្រប់ពេលវេលា ។
– ចាក់ថ្នាំការពារគ្រប់មាន់ទាំងអស់ អាស្រ័យទៅតាមកម្មវិធីចាក់ថ្នាំការពារ ។
– ធ្វើការទំលាក់ប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅប្រសិនបើចាំបាច់ ។
– ត្រូវដាក់សត្វដែលមានអាយុផ្សេងៗគ្នា ឲ្យនៅដាច់ដោយឡែកពីគ្នា ជំនួសហ្វូងសត្វចាស់ចោលដោយដាក់ហ្វូង សត្វថ្មីចូល និងមិនត្រូវនាំមាន់ផ្សេងពីខាងក្រៅចូលមកក្នុងទ្រុងឡើយ ។
– អង្កេតតាមដានសុខភាព និងចរិកលក្ខណៈរបស់សត្វទាំងអស់ជារៀងរាល់ថ្ងៃ និងកត់ត្រាអំពីសត្វងាប់ ។
– ថ្លឹង និងកត់ត្រាទំងន់សត្វ ការប្រើប្រាស់ចំណីអាហារ ដើម្បីការលូតលាស់របស់វាជារៀងរាល់ខែ គណនាកំណើន ទំងន់សត្វ និងចំណីអាហារដែលប្រើប្រាស់ ។
– ថ្លឹងវាស់វែង និងកត់ត្រាអំពីផលិតកម្មពងជារៀងរាល់ថ្ងៃ និងការប្រើប្រាស់ចំណីអាហារប្រចាំខែ ។
– ប្រមូលពងមួយថ្ងៃ ២ដង ផ្ទុកនៅកន្លែងត្រជាក់ និងលក់ស៊ុតទៅទីផ្សារជារៀងរាល់ថ្ងៃ ។
– យកកំរាលអង្កាមចេញនៅចុងបញ្ចប់នៃការចិញ្ចឹមហ្វូងមាន់នីមួយៗ សំអាតទ្រុង និងជំនួសកំរាលថ្មីចូល ។– ប្រើប្រាស់ ឬលក់កំរាលអង្កាម ដើម្បីធ្វើជាជីសរីរាង្គ (organic fertiliser) ឬសំរាប់ធ្វើជីកំប៉ុស្តិ៍ (compost) ឬជីវឧស្ម័ន (biogas) ។
– គណនាប្រាក់ចំណេញ ដោយដករាល់ការចំណាយផ្សេងៗពីចំណូលនៃការលក់មាន់។
– ប្រើប្រាស់ប្រាក់ចំណេញ ២០ភាគរយ (២០%) ក្នុងឆ្នាំនីមួយៗ ដើម្បីកែលំអរ ឬពង្រីកការចិញ្ចឹម ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប