វិធីដាំដំណាំទំពាំងបារាំង

282

១. ការបណ្តុះពូជ
-យកពូជដែលយើងមាន (មកពីថៃ) យកពូជទាំងនោះទៅត្រាំទឹកក្តៅឧណ្ហៗ ដើម្បីឱ្យវាឆាប់ដុះនៅសីតុណ្ហភាព ៤៥ ទៅ ៥០អង្សាសេ ត្រាំទុកចោលរយៈពេល ១៥នាទី ។
-ដកវាយកទៅដាក់ក្នុងទឹកស្អាត ឫត្រាំក្នុងទឹកសុទ្ធក៏បាន ត្រាំវាទុក ២៤ម៉ោង ។ បន្ទាប់មកយកវាកន្លែងខ្ចប់ទុកវា ៧ ទៅ ១០ថ្ងៃ ទើបដុះ ។
២. ការលើករង
– ឈូសរោងយកគោយន្តឈូសរងគន្លង
– លាយអាចម៍គោ និងជីអង្គាមក្រាលរងធ្វើឱ្យវាមានសំណើម ។
៣. ការថែទាំ
– មើលថែទាំវាឱ្យបានដិតដល់ និងទៀងទាត់
– ១០ ទៅ ១៥ថ្ងៃ ពិនិត្យមើលម្តង
– ៣ ទៅ ៤ខែ ដាក់ជីម្តង
៤. ការប្រមូលផល
– ទំពាំងបារាំងអាចផ្តល់ផលរយៈពេល ៨ខែឡើងទៅ ហើយវាអាចរស់បានរហូតដល់ទៅ ២០ឆ្នាំ
– តម្លៃនៅក្នុងទីផ្សារ ៤ដុល្លារ ក្នុងមួយគីឡូក្រាម
– ទំពាំងមួយមានកណ្តៀងជុំវិញពេលប្រមូលផល ត្រូវតែដកវាចេញ ដើម្បីទុកឲ្យវាដុះបន្ត ៕
ប្រភពៈ កោះថ្មី
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE