ចង់ឱ្យសក់រឹមមាំស្រស់ស្អាតនិងមានសុខភាពល្អខាងក្រោមនេះគឺជារូបមន្តទឹកអង្ករសម្រាប់អ្នក។
*គ្រឿងផ្សំ៖-ទឹក – កែវ-អង្ករកន្លះកំប៉ុង។
*របៀបធ្វើ៖ ១.លាងអង្ករជាមួយនឹងទឹកមួយកែវសិន ដើម្បីកម្ចាត់ធាតុកខ្វក់ ២.ដាក់អង្ករក្នុងចាន និងដាក់ទឹកចូល រួចគ្របចោល ៣.ត្រាំ ១៥ ទៅ ៣០ នាទី ៤.កូរទឹករហូតដល់ឡើងពណ៌ស
៥.សម្រឹតទឹកដាក់ក្នុងចានស្អាតមួយ។ ៦.ទុកទឹកអង្ករនោះចោលក្នុងបន្ទប់មានសីតុណ្ហភាពល្មមរយៈពេល ១ ថ្ងៃឬរហូតដល់វាជូរ។ នេះមានន័យថាវាឡើងមេ។ ហើយវាអាស្រ័យតាមកម្តៅខ្លាំងឬខ្សោយ ដើម្បីពន្លឿនឱ្យវាឆាប់ជូរ។
*ចំណាំ៖ អ្នកមានសក់ស្ងួតត្រូវប្រើរាងច្រើនបន្តិច ហើយចំណែកឯអ្នកមានសក់ខ្លាញ់ គឺប្រើក្នុងចំនួនតិច ព្រោះទឹកអង្ករឡើងមេគឺខ្លាំងណាស់។ ដូច្នេះលាយទឹកក្ដៅឧណ្ហៗ ១ ទៅ ២ កែវសិនមុននឹងប្រើប្រាស់ ហើយត្រូវកំណត់មើលថាតើសក់របស់អ្នកត្រូវការទឹកអង្ករឡើងមេនោះប៉ុន្មាន និងជៀសវាងប្រើច្រើនលើសកម្រិតសក់។
*វិធីប្រើប្រាស់៖១.ដាក់ទឹកអង្ករជូរៗលើស្បែកក្បាលរបស់អ្នក២.ម៉ាស្សាថ្នមៗលើសក់និងស្បែកក្បាល
៣.ទុកចោល៤ទៅ៥នាទី ៤.លាងសក់ចេញជាការស្រេច ហើយអនុវត្តម្ដងក្នុងមួយសប្ដាហ៍៕