វិធីសាស្ត្រ​ទប់ស្កាត់ និង​កម្ចាត់​មមាច​ត្នោត

82

+ សម្អាត​ស្រែ​:
– ច្រូត​អស់គល់​ជញ្ជ្រាំង ឬ​ភ្ជួរ​លប់​ជញ្ជ្រាំង ឬ​ដុត​ភ្លាម​ក្រោយពេល​ច្រូតកាត់– មិន​ទុកអោយ​ស្រូវ​ដុះ សារ​ទី​ពីរ​ឡើយ
+ ប្រើ​ពូជ​ធន់​មមាច​: គួរប្រើ​ប្រាស់​ពូជ​ដែល​ធន់​នឹង​មមាច​ត្នោត​+ រដូវ​កាល​សាបព្រោះ​៖
– ធ្វើ​ការដាំដុះ​អោយស្រប​ពេល​គ្នា ពោលគឺ ជៀសវាង​ការដាំដុះ​ស្រូវ​បន្តកន្ទុយ​គ្នា​ក្នុង​ឆ្នាំ ។​
– គួរ​មាន​រយៈពេល​ទុក​ដី​អោយ​ទំនេរ ដើម្បី​កាត់ផ្ដាច់​ប្រភព​ចំណី និង​ការបន្ត​ពូជ​មមាច​ត្នោត ។​– ដង់ស៊ីតេ​ស្រូវ​ក្នុង​ស្រែ​: មិនត្រូវ​ស្ទូង​ញឹក​ពេក ឬ​ព្រោះ​ពូជ​ក្រាស់​ពេក ដោយ​ប្រើ​គ្រាប់ពូជ​ក្នុង​ចន្លោះ ១០០ ទៅ ១៥០ គ​.​ក្រ​/​ហិកតា សម្រាប់​ស្រូវពង្រោះ ។​
– ការប្រើប្រាស់​ជី​: ត្រូវ​ប្រើប្រាស់​ជី​អោយ​ត្រឹមត្រូវ​តាម​តម្រូវការ​នៃ​ស្រែ (​មិន​ខ្វះ​មិន​លើស​) ។ ត្រូវ​ប្រើប្រាស់​ជី អោយ​ត្រូវ​ពេល និង​មាន​អត្រា​ជី​សមស្រប​រវាង N, P, K ។ ជៀសវាង​ការប្រើ​ជី​អាសូត​ច្រើនពេក ជាពិសេស​នៅ វគ្គ​លូតលាស់​របស់​ដំណាំ​ស្រូវ ។​+ វិធីសាស្ត្រ​ជីវសាស្ត្រ​:
– លែង​កូន​ទា​ដែលមាន​ដំណាក់ ៤ ទៅ ៥ សប្ដាហ៍​ចូល​ស្រែ​ដែលមាន​បរិមាណ​សត្វ​មមាច​ត្នោត​ច្រើន​
– លែង​ត្រី​មួយចំនួន ដូច​ត្រី​ទី​ឡាប់​យា​ចូល ក្នុង​ស្រែ (​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​) ។​– ប្រើ​អន្ទាក់​ភ្លើង​: នៅពេល​មាន​មមាច​ស្លាប​វែង​កើតឡើង គួរប្រើ​អន្ទាក់​ភ្លើង ដើម្បី​ប្រមូល​ចាប់​មមាច ។ រាល់​យប់ អាច​បើក​អំពូល​ពី​ម៉ោង ៧ ដល់​ម៉ោង ១០​យប់ និង​គួរប្រើ​ធ្នាក់​អំពូល​នេះ​គ្នា​ទូទាំង​ភូមិ​ស្រុក ប៉ុន្តែ​មិនត្រូវ​ដាក់​អន្ទាក់ ភ្លើង​ក្នុង​ស្រែ​ទេ ។​
+ វិធីសាស្ត្រ​គីមី​: ត្រូវ​ឧស្ស​ហ៍​ត្រួតពិនិត្យ​តាមដាន​ស្រែ អង្កេត​មើល​វត្តមាន​នៃ​មមាច​ត្នោត និង​បណ្ដា​សត្រូវ​ធម្មជាតិ​របស់​វា​ដើម្បី​សម្រេច​លើ​ការប្រើ​ថ្នាំ​គីមី ។ នៅពេល​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​មមាច​ដោយ អនុវត្ត​គោលការណ៍ ត្រូវ​ទាំង ៣ គឺ​៖
– ត្រូវ​ប្រភេទ​ថ្នាំ​: ប្រើ​ប្រភេទ​ថ្នាំ​សម្លាប់​ពិសេស​ចំពោះ​មមាច ។ ផ្លាស់ប្ដូរ​ថ្នាំ​ដើម្បី​ជៀសវាង​ការ​ធន់​នឹង​ថ្នាំ របស់​មមាច​។​
– ត្រូវ​កំហាប់​: លាយថ្នាំ​អោយ​ត្រឹមត្រូវ​តាម​កំហាប់​បានកំណត់ និង​ត្រូវ​បាញ់​អោយ​ត្រូវ​តាម​បិ​រ​មាណ​ថ្នាំ​ក្នុង ១​ហិកតា ។​– ត្រូវ​ពេល​: បាញ់ថ្នាំ​នៅពេល​មមាច​ញាស់​ច្រើន​នៅ​ដំណាក់​លូតលាស់​ទី​២-៣ (​ពី​១៥ ទៅ ២០​ថ្ងៃក្រោយ​មាន មមាច​ត្នោត​ស្លាប​វែង​ចូល​អន្ទាក់​ភ្លើង​) ។​
– ត្រូវ​របៀប​: បាញ់ថ្នាំ​អោយ​ត្រូវ​គល់​ស្រូវ​ដែលជា​កន្លែង​មមាច​រស់នៅ ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE