យល់ដឹងពី របៀបធ្វើអោយសត្វចិញ្ចឹមរបស់អ្នកអាច និយាយបានដូចជាមនុស្ស

281

របៀបធ្វើ៖
-ជាដំបូងអ្នកត្រូវចាប់យកកូនសត្វដែលទើបតែដុះរោមជិត វាចេះស៊ីចំនី ចងចាំថាវាបើអ្នកយកវានៅតូចពេកវានឹងអាចងាប់ បើសិនជាយកវាធំពេកវាអាចបង្ហាត់មិនបាន។
-ធ្វើទ្រុងមួយអោយវាមួយ ព្រមជាមួយ របស់ដាក់ទឹកអោយវាផឹក និងចំនីអោយវាស៊ីផង ចំពោះសត្វស្រកាកែវក្របី និង ស្រកាកែវក្រហមវាចូលចិត្តស៊ីកណ្ដូបជាងគេ តែបើសិនជាអ្នកមិនអាចរកវាបានអ្នកអាចដាក់របស់ផ្សេងៗដែលងាយរក។

-ចំពោះសត្វសេកអាហាររបស់វាចូលចិត្តស៊ីផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដូចជាពោត ជាដើម តែបើសិនជាអ្នកមិនអាចរកវាបានអ្នកអាចដាក់អ្វីផ្សេងអោយវីស៊ីជំនួសក៏បានដូចជាផ្លែឈើជាដើម ។ពេលវានៅតូច វាអាចស៊ីបានតែអាហារមួយចំនួនប៉ុន្នោះ។ ចិញ្ចឹមវារហូតដល់ធំ។

-ពេលវាធំវាអ្នកអាចអោយអាហារបន្ថែមផ្សេងៗបាន ជាពិសេសគឺ ម្ទេស ម្ទេសប្លោក ម្ទេសហាវ៉ៃ ដែលវាល្អក្នុងការជួយអោយការនឲ្យការបញ្ចេញសំលេងវាល្អ សូម យកពេជ្រ(ពេជ្រសុទ្ធ) យកមកធ្វើកាកោសអណ្តាតវារាល់មួយសប្ដាហ៍ម្ដង ដើម្បីអោយអណ្តាតវាទន់និយាយបានច្បាស់។

-សូមព្យាយាមបង្រៀនវាអោយចេះនិយាយដូចជាបង្រៀនក្មេងអោយអានអក្សរអញ្ចឹងដែរ។ ធ្វើរការបង្ហាត់វារៀងរាល់ថ្ងៃ មិនយូរទេវានឹងអាចនិយាយបានដូចបំណងប្រាថ្នារបស់អ្នក។
ប្រភព៖ longsne
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE