១. ការរៀបចំដី
– ភ្ជួររាស់ដី
– កាប់រណ្ដៅទំហំ ០,៥ម ទៅ ០,៨ម បួនជ្រុង ជំរៅ ០,៥ម ទៅ ០,៨ម
២. ការលាយជីទ្រាប់បាត
ធាតុផ្សំ
– លាមកសត្វ (មាន់ គោ ក្របី) ១ភាគ– កន្ទក់ ១ភាគ– អង្កាម ១ភាគ– មេជីធម្មជាតិ ២០សេសេ– ស្ករងូ ២០សេសេ– ទឹក ១០លីត្រ
– យកលាមកសត្វ អង្កាម និងកន្ទក់ ច្របល់ ចូលគ្នា អោយសព្វល្អ
យកទឹកដាក់ធុង រួចបន្ថែមមេជីធម្មជាតិ និងស្ករចូល ហើយកូរអោយសព្វល្អ
– ស្រោចលើល្បាយដែលបានលាយខាងលើដោយលៃយ៉ាងណាកុំអោយស្ងួតពេក ឬសើមពេក គ្របទុករយៈពេល ៧ថ្ងៃ អោយមានក្លិន ក្រអូបទើបយកទៅប្រើ ឬច្រកបាវ ។
៣. ការលាយជីទ្រាប់បាតដាក់ក្នុងរណ្ដៅ
៤. ការដាំក្នុងរណ្ដៅ
៥. ការស្រោចទឹក
ក្រោយពីដាំហើយត្រូវស្រោចទឹកអោយជោគ ហើយត្រូវស្រោច១អាទិត្យ១ទៅ២ដងរហូត៣ខែ ។ ចាប់ពី៣ខែត្រូវស្រោច១០ម្ដងរហូត១ឆ្នាំ និងចាប់ពី១ឆ្នាំទៅអាស្រោច១ទៅ២ដង/ខែ ។
៦. ការស្រោចជី
ក. ក្រោយពីដាំបាន១ទៅ២អាទិត្យទើបអាចស្រោចជីបាន ដោយលាយ
– មេជី ១០សេស– មេថ្នាំបណ្ដេញសត្វល្អិត ១០សេស– មេអ័រម៉ូន ១០សេស– ទឹក ១០លីត្រស្រោច១អាទិត្យ២ទៅ៣ដងរហូតគ្រប់៣ខែ ។
ខ. ចាប់ពី៣ខែទៅត្រូវស្រោច២ទៅ៣ដងក្នុង១ខែរហូតដល់១ឆ្នាំ ដោយលាយ
– មេជី ២០សេស– មេថ្នាំបណ្ដេញសត្វល្អិត ២០សេស– មេអ័រម៉ូន ២០សេស– ទឹក ១០លីត្រស្រោច២ទៅ៣ដងក្នុង១ខែរហូតដល់១ឆ្នាំ ។
គ. ចាប់ពី១ឆ្នាំទៅត្រូវស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៣ឆ្នាំដោយលាយ
– មេជី ៣០សេស– មេថ្នាំបណ្ដេញសត្វល្អិត ៣០សេស– មេអ័រម៉ូន ៣០សេស– ទឹក ១០លីត្រ
ស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៣ឆ្នាំ ។
ឃ. ចាប់បី៣ឆ្នាំទៅត្រូវស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៩០ឆ្នាំ
– មេជី ៣០សេស– មេអ័រម៉ូន ៥០សេស– ទឹក ១០លីត្រ– មេថ្នាំបណ្ដេញសត្វល្អិត ៣០សេស
ង. ការលាយជីដាក់បំប៉ន
+ធាតុផ្សំលាមកសត្វ (មាន់ គោ ក្របី) ១ភាគ
– កន្ទក់ ១ភាគ– អង្កាមដុត ១ភាគ– មេជីធម្មជាតិ ២០សេស– ស្ករងូ ២០សេស– ទឹក ១០លីត្រ ដាក់៣ខែម្ដង
៧. ការកាត់ធាងនិងសំអាតចំការ
– កាត់ធាងដែលចាស់ៗចេញ
៨. បង្កាត់ផ្កា
៩. ការថែទាំផ្លែ
១០. ការប្រមូលផល
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប