គ្រឿងផ្សំ៖
– សំបកគួងសម្រាប់រុំ
– សាច់ជ្រូកបីជាន់ ស្ងោរឲ្យឆ្អិន ហាន់ជាបន្ទះៗ
– បង្គា ស្រុះឲ្យឆ្អិន បកសំបកឲ្យស្អាត
– នំបញ្ចុក ឬគុយទាវស្រុះទឹកឲ្យទន់
– បន្លែមាន សាលាដ ជីគ្រប់មុខ ស្លឹកគូឆាយឬស្លឹកខ្ទឹម ត្រសក់ ការ៉ុត សណ្តែកបណ្តុះ ឬបន្លែផ្សេងៗតាមចំណង់ចំណូលចិត្ត
ទឺកជ្រលក់សណ្តែកដី៖
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
– ទឺកធម្មតា កន្លះកូនចាន
– សណ្តែកដីបុកឲ្យម៉ត់ ឬប៊័រសណ្តែកដី ៤ស្លាបព្រាបាយ
– ទឺកជ្រលក់លាយ ១-២ ស្លាបព្រាបាយ (ស្ករស ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកអំពិលទុំ កន្លះស្លាបញ្របាយ, ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, អំបិលបន្តិច លាយចូលគ្នាឲ្យសព្វ)
– ស្ករស ១ស្លាបព្រាបាយ
– ម្ទេសឆា ១ស្លាបព្រាកាហ្វេ (តាមចំណង់ចំណូលចិត្ត)
– ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
វិធីធ្វើ៖
១. យកសំបកជ្រលក់ទឹកឲ្យសើម រួចលាត ហើយយកបន្លែ នំបញ្ចុក ឬគុយទាវ សាច់ជ្រូកបីជាន់ បង្គា ដាក់រៀប តាមចំណង់ចំណូលចិត្ត ហើយរុំរៀបដាក់ចាន ទុកមួយឡែក
២. ធ្វើទឹកជ្រលក់៖ ដាក់ប្រេងឆាចុលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូល បំពងឲ្យឈ្ងុយ ហើយដាក់ទឹកចូល សណ្តែកបុក ទឹកជ្រលក់លាយ ស្ករស ម្ទេសឆា ទឹកក្រូចឆ្មារ ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច។
*នេះជាវិធីធ្វើមួយបែបគួងជ្រលក់ជាមួយទឹកជ្រលក់មួយបែបទៀត ដែលគេហៅថាទឹកជ្រលក់សណ្តែកដី ព្រោះភាគច្រើនគួងទទួលទានជាមួយទឹកត្រីផ្អែម។
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market