គ្រឿងផ្សំ៖
-ឆ្អឹងជំនី ១គីឡូ កាប់ដុំៗ តាមចំណង់ចំណូលចិត្ត
-គ្រឿងបុក ៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ខ្ទឹមស បុកចូលគ្នា)
-ម្សៅស៊ុប ១ស្លាបព្រាបាយ
-ទឹកប្រេងខ្យង ២ស្លាបព្រាបាយ
-ស្ករស ២ស្លាបព្រាបាយ
-អំបិល កន្លះស្លាបព្រាបាយ
វីធីធ្វើ៖
១.យកឆ្អឹងជំនី ប្រឡាក់ជាមួយគ្រឿងបុក ម្សៅស៊ុប ទឹកប្រេងខ្យង ស្ករស និងអំបិល ប្រឡាក់ឲ្យសព្វគ្រឿងល្អ រួចទុកចោលប្រហែល ៣០នាទី
២.បន្ទាប់មកយកទៅអាំង ឬចៀន តាមចំណង់ចំណូលចិត្ត រួចជាការស្រេច។
វិដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market