គ្រឿងផ្សំ៖ ពងមាន់ ៨គ្រាប់, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ យកពងមាន់ចោះរុនតូចល្មម រួចចាក់ចេញដាក់ចាន ទុកសំបកមួយឡែក។ យកពងមាន់ចាក់ច្រោះ ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ។
យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ