វិធីធ្វើជីវ៉ាន់ស៊ុយសម្រាប់ធ្វើឱ្យសម្រស់ស្បែកមុខស្រស់ស្អាត៖
* គ្រឿងផ្សំ៖
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
- ទឹក ២០០ មីលីលីត្រ
- ជីរវ៉ាន់ស៊ុយហាន់រួច ២ ស្លាបព្រាបាយ។
វិធីធ្វើ៖
- ចាក់ទឹកចូលក្នុងឆ្នាំងដាំឱ្យពុះ
– ដាក់ជីរវ៉ាន់ស៊ុយចូល បើកភ្លើងតិចៗ និងទុកចោល ១៥ នាទី
– ដកឆ្នាំងចេញ និងទុកចោលឱ្យវាត្រជាក់។ ពេលត្រជាក់ ចាក់ទឹកក្រូចឆ្មាចូល
– ចាក់វាចូលក្នុងដប និងទុកវាក្នុងទូទឹកកក។
វិធីប្រើប្រាស់៖
– យកមកលាបលើមុខដូចជាក្រែមលាបមុខដែរ
– លាបព្រឹកម្ដង និងល្ងាចម្ដង។
ក្រែមជីរវ៉ាន់ស៊ុយនេះនឹងធ្វើស្បែកអ្នកមើលទៅពោរពេញទៅដោយពន្លឺរស្មី និងសុខភាពល្អ។ ជីរវ៉ាន់ស៊ុយសម្បូរទៅដោយជាតិរ៉ែ និងវីតាមីន ហើយទឹករបស់វាមានជាតិប្រេងសំខាន់ ដោយជាតិប្រេងនោះផ្ទុកនូវសារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូម។
អត្ថបទ៖ ផ្សារកសិកម្មយើង