នំប័ុងស្លឹកតើយ រសជាតិឆ្ងាញ់ជាប់ចិត្តម៉ង (មានវីដេអូ)

51

គ្រឿងផ្សំ៖

-ស៊ុត ៣គ្រាប់ (យកតែពណ៌ក្រហម)

-ទឹក ១២៥មីលីលីត្រ

-ស្លឹកតើយ ៣-៤សន្លឹក

-ខ្ទិះដូង ២៥០មីលីលីត្រ

-ទឹកដោះគោ ២៥០មីលីលីត្រ

-ម្សៅពោត ៥៥ក្រាម

-ស្ករ ១៧០ក្រាម

-អំបិល មួយចុងស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយក្រឡុកជាមួយទឹក ក្រឡុកឲ្យសព្វ រួចច្រោះយកតែទឹកកុំឲ្យដោយកាក់ ទុកមួយឡែក

 

២.ដាក់ស៊ុតលាយជាមួយ ស្ករស អំបិល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោតចូល ច្របល់ឲ្យសព្វ ហើយដាក់ខ្ទិះដូង ទឹកដោះគោ ទឹកស្លឹកតើយចូល ច្របល់ឲ្យសព្វ

 

៣.យកដាក់លើចង្រ្កានភ្លើងតិចល្មម កូរវារហូតខាប់ល្មម រួចជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE